ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តលោកខាងលិចជាច្រើន បានបញ្ឈប់ការផលិត និងការចែកចាយរថយន្តនៅក្នុង និងទៅកាន់ប្រទេសរុស្ស៊ី វាគឺជាឱកាសដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន ដែលអាចទទួលបានអត្ថប្រយោជន៍ពីវា។
គួរឲ្យដឹងថា ប្រទេសចិន មិនទាន់ដាក់ទណ្ឌកម្មណាមួយលើរុស្ស៊ី ទាក់ទងនឹងការលុកលុយជាបន្តបន្ទាប់របស់ខ្លួនលើអ៊ុយក្រែនឡើយ ហើយក្រុមហ៊ុនផលិតរថយន្តចិនទាំងនោះ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ក៏មិនបានបញ្ជាក់ពីថា តើពួកគេនឹងបន្តអាជីវកម្មដូចធម្មតា ឬយ៉ាងណាដែរ។
រថយន្តសរុបចំនួន ១២២ ៨០០ គ្រឿងដែលផលិតដោយប្រទេសចិន ត្រូវបាននាំចេញទៅកាន់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ពោលគឺប្រហែល ៣ដងនៃចំនួនដែលត្រូវបាននាំចេញកាលពីឆ្នាំមុន។
ក្នុងនោះដែរ Chery គឺជាម៉ាកយីហោចិនដែលលក់ដាច់បំផុតនៅក្នុងប្រទេសរុស្ស៊ី មានចំនួន ៤០ ៨៧៤ គ្រឿង ក្នុងឆ្នាំ ២០២១ កើនឡើង ២៥០ ភាគរយលើសពីឆ្នាំ ២០២០។ បន្ទាប់ពី Chery គឺ Haval ជាមួយនឹងការលក់ចំនួន ៣៩ ១២៦គ្រឿង ដោយនាំមុខ Geely ដែលមានការលក់ចំនួន ២៤ ៥៨៧គ្រឿង, Changan ៥ ៧០៥គ្រឿង និង FAW ៣ ១៣៧គ្រឿង៕