
រថយន្ត Plug in Hybrid (PHEV) កំពុងតែមានការពេញនិយមច្រើនហើយ ដោយសារតែមានការសន្សំសំចៃ ទំនើប ដោយអាចរត់ទាំងលើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។ សម្រាប់ការរត់លើអគ្គិសនីសុទ្ធ រថយន្ត PHEV ខ្លះអាចបើកបានចម្ងាយដល់ជាង ១០០គីឡូម៉ែត្ររាល់ពេលសាកពេញ។ ដូច្នេះហើយ ប្រសិនបើបើកតែក្នុងក្រុង គឺគ្រាន់តែសាកភ្លើងក៏បានដែរ ប៉ុន្តែបើរត់តែលើម៉ូដអគ្គិសនីសុទ្ធបែបនេះ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ម៉ាស៊ីនសាំង ដែលទុកចោលមិនប្រើប្រាស់។

បញ្ហាទាំងនោះ មានដូចជា៖
-ប្រព័ន្ធសាំងៈ គុណភាពសាំងនឹងចុះអន់ថយទៅតាមពេលវេលា បន្ទាប់ពីចាក់ចូលរថយន្តហើយ ដែលបណ្តាលឲ្យប៉ះពាល់ដល់បូមសាំង ទុយោសាំង និងប៊ិចសាំង។
-ប្រព័ន្ធបញ្ចេញ (exhaust system): ពេលម៉ាស៊ីនរថយន្ត មិនដំណើរការសោះ ឬមិនដល់កម្តៅប្រតិបត្តិការ នោះកំណកនឹងកើតឡើងនៅក្នុងប្រព័ន្ធបញ្ចេញ។
-ប្រេងម៉ាស៊ីន និងគ្រឿងបង្គុំៈ ប្រេងម៉ាស៊ីន ត្រូវការធ្វើការដើម្បីរំអិលដល់គ្រឿងបង្គុំនានាក្នុងម៉ាស៊ីន ប៉ុន្តែបើមិនរត់លើម៉ាស៊ីនសាំងនេះសោះ ប្រេងក៏នឹងឆាប់ខូច ហើយគ្រឿងបង្គុំក៏ស្ងួត ក៏ដូចជារិញ រ៉ង ឆាប់ងាប់អស់គុណភាពផងដែរ៕

















