នៅពេលដែលអ្នកទៅទិញរថយន្តមួយទឹក ហើយចង់ឆែកមើលស៊េរីឆ្នាំរថយន្ត ដើម្បីដឹងច្បាស់ខ្លួនឯង អ្នកអាចឆែកមើលតាមរយៈលេខកូដ VIN លើរថយន្តបាន ។
លេខ VIN ចំនួន ១៧ ខ្ទង់ដែលមានទីតាំងនៅលើរថយន្តជាច្រើនកន្លែង អាចបញ្ជាក់ពីព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងរថយន្តមួយគ្រឿងនោះ ។ វាក៏មានបញ្ជាក់អំពីស៊េរីឆ្នាំរបស់រថយន្តផងដែរ ។
ដើម្បីសម្គាល់ដឹងពីស៊េរីឆ្នាំរថយន្ត អ្នកអាចរាប់ពីឆ្វេងមកស្ដាំ នៅជួរទី ១០ គឺជាកូដសម្រាប់បញ្ជាក់ពីស៊េរីឆ្នាំនៃរថយន្តនោះតែម្តង ។ លេខកូដនីមួយៗមានតំណាងឱ្យឆ្នាំខុសៗគ្នា ដូចជា ៖
សូមបញ្ជាក់ថា ជាធម្មតាទីតាំងដែលមានបិតសម្គាល់លេខ VIN ចំនួន ១៧ ខ្ទង់ គឺនៅម៉ាស៊ីនខាងមុខក្រោមគម្របឡាន, នៅផ្នែកខាងលើនៃតាប្លូ, ខាងក្រោមផ្លិតទឹករថយន្ត និង នៅលើត្រចៀកទ្វាររបស់តៃកុងរថយន្ត ជាដើម៕