MG ទទួលបានកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤នេះ ជាមួយនឹងទិន្នន័យលក់កើនឡើងរហូតដល់ ៦០% ក្នុងរយៈពេល ១០ខែនេះ និងឈានមុខគេកាលពីខែតុលាជាមួយនឹងចំនួនលក់ចេញរហូតដល់ ២០០គ្រឿង។ លទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍នេះបានបង្ហាញពីការបន្តឈានមុខគេ និងផ្តល់នូវរថយន្តថ្មីដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ដែលបំពេញតម្រូវការអ្នកបើកបរនៅក្នុងប្រទេសកម្ពុជា ជាពិសេស MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសបានត្រៀមផ្តល់នូវប្រម៉ូសិនពិសេសសម្រាប់ចុងឆ្នាំនេះផងដែរ។
ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ គឺជាការរីកចម្រើនដ៏អស្ចារ្យជាមួយសមត្ថភាពលក់ចេញរថយន្តបានច្រើនដែលពង្រឹងជំហររបស់ MG ជាជម្រើសកំពូលសម្រាប់ប្រជាជនកម្ពុជាដែលមានតម្រូវការទិញរថយន្តថ្មី។ ខណៈម៉ាកយីហោ MG បានផ្តល់នូវប្រភេទរថយន្តជាច្រើនជម្រើសរួមមានម៉ូដែលដ៏ពេញនិយមដូចជា៖ MG ZS, MG RX5, MG HS, MG GT, MG7 និង MG RX8 ដែលបានបន្តទាក់ទាញដល់អតិថិជនកាន់តែទូលំទូលាយក្នុងទីផ្សាររថយន្តថ្មី។ តាមរយៈកេរ្តិ៍ឈ្មោះដ៏រឹងមាំ ជាមួយនឹងលក្ខណៈពិសេស និងការប្រកួតប្រជែងខ្ពស់លើតម្លៃសមរម្យ បានផ្តល់នូវភាពជឿជាក់ដល់អតិថិជនរបស់ពួកគេក្នុងការជ្រើសរើសរថយន្ត MG ជាមធ្យោបាយធ្វើដំណើរ ដែលជាលទ្ធផល MG បានជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមម៉ាកយីហោរថយន្តថ្មីកំពូលនៅប្រទេសកម្ពុជា។ ហើយពីមួយឆ្នាំទៅមួយឆ្នាំ រថយន្ត MG ទទួលបានការគាំទ្រ និងទទួលស្គាល់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជនកម្ពុជាដែលស្វែងរករថយន្តថ្មីទំនើបមានថាមពលបើកបរបានខ្លាំង មានតម្លៃសមរម្យ និងមានទីផ្សារល្អ ដោយពួកគេបានបន្តពង្រីកសាខាអគារតាំងបង្ហាញរថយន្ត និងពង្រីកបន្ថែមនូវមជ្ឈមណ្ឌលសេវាកម្មបន្ថែមទៀត ដើម្បី ផ្តល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់សម្រាប់គ្រួសារ MG របស់ពួកគេ។
កំណើនលក់ចេញពីមួយឆ្នាំទៅមួយឆ្នាំរបស់ MG បានគូសបញ្ជាក់ពីការកើនឡើងនៃការលក់ និងជាសក្ខីភាពនៃទំនុកចិត្តលើម៉ាកយីហោនៅក្នុងទីផ្សាររថយន្តថ្មីពីសំណាក់អតិថិជនថ្មីៗ និងការណែនាំបន្តពីអតិថិជនដែលបានប្រើប្រាស់។ ខណៈរថយន្ត MG គឺមានសមត្ថភាពខ្ពស់ក្នុងការបើកបរ ទាំងថាមពល ទាំងការសន្សំសំចៃ និងការច្នៃប្រឌិតនៃភាពទាន់សម័យ។ សមិទ្ធិផលនេះក៏ជាផ្នែកមួយបានបង្ហាញពីភាពជោគជ័យរបស់ MG ក្នុងការបំពេញតម្រូវការ និងផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់ពីការប្រើរថយន្តមួយទឹកឱ្យងាកមកប្រើរថយន្តថ្មី។
ទន្ទឹមនឹងនេះ MG ក៏កំពុងមានប្រូម៉ូសិនពិសេសដែលផ្តល់នូវអត្ថប្រយោជន៏ជាច្រើនជូនអតិថិជនក្នុងឱកាសការលក់ចុងឆ្នាំនេះផងដែរ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើដំណើរសម្រាប់ក្រុមគ្រួសារ និងអ្នកធ្វើដំណើរទូទៅក្នុងឱកាសចុងឆ្នាំ ឬត្រៀមខ្លួនក្នុងការទទួលយករថយន្តសម្រាប់ឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន MG ក៏បានគិតគូរ និងផ្តល់ប្រម៉ូសិនពិសេសថែមកាតសាំងរហូតដល់ ១ ០០០ ដុល្លារ ($1,000) សម្រាប់ពីរម៉ូដែលដូចជា MG RX5 និង MG7 2.0 (no spoiler)។ រថយន្តម៉ូដែលផ្សេងទៀតក៏មានប្រម៉ូសិនដែរដូចជា៖ MG ZS និង MG HS ប្រម៉ូសិនថែមកាតសាំងចំនួន ២០០ដុល្លារ និងថែមកាតសាំងចំនួន ៥០០ ដុល្លារ សម្រាប់ម៉ូឌែល MG GT និង MG RX8។ ប្រម៉ូសិនទាំងនេះផ្តល់ជូនត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុណ្ណោះដែលធ្វើឱ្យអតិថិជនទទួលបាននូវឱកាសក្នុងការធ្វើជាម្ចាស់រថយន្ត MG ដោយធានានូវផាសុកភាព និងទំនុកចិត្ត ដោយមិនមានការចំណាយប្រាក់ថ្លៃប្រេងឥន្ធនៈក្នុងការធ្វើដំណើរនាថ្ងៃឈប់សម្រាក។ តាមរយៈកត្តាជាច្រើនទាំងនេះហើយដែលបានធ្វើឱ្យ MG បន្តបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយអតិថិជន និងបង្កើននូវវត្តមានរបស់ខ្លួនកាន់តែទូលំទូលាយក្នុងវិស័យឧស្សាហកម្មរថយន្តថ្មី។
សរុបមកកំណើនការលក់កើនរហូតដល់ ៦០% របស់ MG បានធ្វើឱ្យម៉ាកយីហោនេះបន្តឈានមុខគេក្នុងទីផ្សារដោយផ្តោតលើកត្តាជាច្រើនដូចជា ការពង្រីកសាខាបន្ថែម ការផ្តល់នូវរថយន្តថ្មីទំនើបមានតម្លៃសមរម្យ និងបន្តបំពេញតម្រូវការរបស់អតិថិជន ដើម្បីពង្រឹងនិងពង្រីកខ្លួនឱ្យកាន់តែរីកចម្រើន។