ទីបំផុតរថយន្ដត្រកូល RS របស់ Audi មានម៉ូឌែល Plug-In Hybrid កម្លាំងម៉ាសុីនក៏ខ្លាំងហើយសុីសាំងតិចជាមុន ប៉ុន្តែតម្លៃក៏មិនធម្មតា

រថយន្ដ Audi RS 5 ស៊េរីឆ្នាំ ២០២៦ ជារថយន្ដប្រភេទ Plug-in Hybrid ដំបូងគេបង្អស់ក្នុងត្រកូល RS ដំណើរការម៉ាស៊ីនចំណុះ ២.៩ លីត្រ V6 Twin-turbo អាចផលិតកម្លាំង ៣៧៥ គីឡូវ៉ាត់ ដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីកម្លាំង ១៣០ គីឡូវ៉ាត់ នៅពេលដំណើរការួមបញ្ចូលគ្នាទាំងម៉ាសុីនសាំងនិងម៉ូទ័រអគ្គិសនីរថយន្ដនេះអាចផលិតបានរហូតដល់ ៦៣៩ សេះនិងកម្លាំងរមួល ៨២៥ Nm។ Audi RS 5 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាបែងចែកកម្លាំងរមួលដោយប្រព័ន្ធអគ្គិសនី (Electromechanical torque vectoring) ដំបូងគេបង្អស់នៅលើពិភពលោក។

Power and torque significantly boosted in new Audi RS5 thanks to PHEV

រថយន្ដ RS 5 ស៊េរីថ្មីនេះផ្ដល់មកជាមួយជម្រើសតួខ្លួនពីរប្រភេទផ្សេងគ្នាមានទាំងរូបរាងជាបែប Sedan និង Avant មានរាងបែប Wagon។ រថយន្ដស៊េរីថ្មីនឹងត្រូវបានដំឡើងនៅរោងចក្រនៅទីក្រុង Neckarsulm ប្រទេសអាល្លឺម៉ង់។ ការបើកទទួលការបញ្ជាទិញសម្រាប់អ្នកទិញនៅអឺរ៉ុបនឹងចាប់ផ្តើមក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ហើយការចែកចាយរំពឹងថានឹងចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០២៦។ សម្រាប់តម្លៃវិញ Audi RS 5 Sedan មានតម្លៃ ១១២ ៥០០ ដុល្លារ និង RS 5 Avant មានតម្លៃ ១១៤ ២០០ ដុល្លារ គួរបញ្ជាក់ផងដែរចំពោះតម្លៃនេះគឺជាតតម្លៃនៅទីផ្សារតំបន់អឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Phwoah PHEV! 2026 Audi RS5 sedan and Avant wagon uncovered as plug-in hybrid performance car rivals to BMW M3, Mercedes-Benz C63 | CarsGuideចំណុចពិសេសរបស់ម៉ាស៊ីន V6 បំពាក់លើរថយន្ដ Audi RS 5 ស៊េរីឆ្នាំ ២០២៦ នេះប្រើប្រាស់វដ្តចំហេះ Miller cycle ត្រូវបានកែច្នៃថ្មី ដែលក្នុងនោះវ៉ាល់បឺត (Intake valves) នឹងបិទលឿនជាងមុន ដើម្បីបង្កើនប្រសិទ្ធភាពនៅពេលម៉ាស៊ីនដំណើរការក្នុងបន្ទុកមធ្យម។  សម្រាប់ Turbochargers ប្រភេទ Variable-geometry ចំនួនពីរ ផ្តល់នូវកម្លាំងរុញច្រានតាមរយៈប្រព័ន្ធទុយោ ដែលត្រូវបានរចនាឲ្យមានសម្ពាធខ្ពស់ និងកាត់បន្ថយការបាត់បង់ថាមពលឲ្យនៅកម្រិតទាបបំផុត។ បន្ថែមពីនេះ Audi ក៏បានបង្កើនសម្ពាធនៃការបាញ់ប្រេង  ដើម្បីបង្កើនប្រសិទ្ធភាពចំហេះ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុល។

រថយន្ត RS 5 ស៊េរីថ្មីនេះ ក៏បានប្រើនូវប្រព័ន្ធបើកបរវិលកង់ទាំងបួន (All-wheel-drive) ថ្មីស្រឡាង ដែលក្រុមហ៊ុន Audi ហៅវាថា “quattro with Dynamic Torque Control” ដែលវាជាការរួមបញ្ចូលគ្នានូវធាតុផ្សំសំខាន់ៗចំនួនបីគឺ៖ ប្រព័ន្ធប្រអប់លេខ ៨ វគ្គ tiptronic បែប Hybrid, ប្រព័ន្ធឌីផេរ៉ង់ស្យែលកណ្តាល ប្រភេទ Preloaded, និងប្រព័ន្ធបែងចែកកម្លាំងរមួលបែបអេឡិច (Electromechanical torque vectoring) នៅប៉ុងខាងក្រោយ។

Power and torque significantly boosted in new Audi RS5 thanks to PHEVបើនិយាយពីប្រព័ន្ធជើងក្រោមរថយន្ត Audi RS 5 បានប្រើប្រាស់ប្រព័ន្ធបូមប្រភេទ Five-link ទាំងផ្នែកខាងមុខ និងខាងក្រោយ។ សម្រាប់ប៉ុងមុខត្រូវបានបំពាក់នូវគ្រឿងតំណភ្ជាប់ (Joints/Links) និងដុំកៅស៊ូ (Bushings) ថ្មី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបញ្ជា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Audi បានអភិវឌ្ឍប៉ុងក្រោយថ្មីទាំងស្រុង ដើម្បីតម្រូវតាមប្រព័ន្ធបែងចែកកម្លាំងរមួលជំនាន់ថ្មី។

The New Audi S5 Isn't as Fun as It Used to Be: First Drive Reviewក្រឡេកមកមើលកាប៊ីនខាងក្នុងផ្ដោតលើការរចនាអេក្រង់ក្នុងនៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កោង Audi MMI Panorama រួមមានអេក្រង់ព័ត៌មានអ្នកបើកបរទំហំ ១១.៩ អ៊ីញ និងអេក្រង់កម្សាន្ដ MMI touch ទំហំ ១៤.៥ អ៊ីញនៅលើផ្ទៃតែមួយ។ ជាមួយនៅផ្នែកជំហៀងខាងមុខក៏មានបំពាក់ជាមួយអេក្រង់សម្រាប់អ្នកដំណើរទំហំ ១០.៩ អ៊ីញផងដែរ។ បន្ដែមប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងបានបំពាក់ជាមួយមុខងារ Audi driving experience អាចកត់ត្រាទិន្នន័យសមត្ថភាពបើកបរលើទីលានប្រណាំង អាចឲ្យពួកគេក៏អាចវិភាគ និងរក្សាទុកទិន្នន័យពេលវេលាតាមផ្នែកនីមួយៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម