ទីផ្សារប្រកួតប្រជែង! អតីតប្រធានផ្នែករចនារបស់ Lamborghini លោក Fabian Schmölz ប្រកាសចូលរួមជាមួយ Xiaomi

បើយោងតាមការរាយការណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយចិន Sanyan Tech បានប្រកាសឲដឹងថា លោក Fabian Schmölz ដែលអតីតប្រធានផ្នែករចនារបស់ក្រុមហ៊ុន Lamborghini គឺបានចូលរួមជាមួយក្រុមហ៊ុន Xiaomi Auto ជាផ្លូវការហើយ ដោយក្នុងនោះ លោកនឹងកាន់តួនាទីជាប្រធានផ្នែករចនាសម្រាប់ក្រុមហ៊ុន Xiaomi Auto Europe ។

គួរបញ្ជាក់ថា ក្នុងកំឡុងពេលកាន់តំណែងនៅក្រុមហ៊ុន Lamborghini, លោក Schmölz គឺមានតួនាទីជាអ្នករចនារថយន្តជាច្រើន ដែលក្នុងនោះក៏រួមបញ្ចូលនូវម៉ូឌែល Temerario ផងដែរ។ ចំណែកពេលកាន់តំណែងនៅក្នុងក្រុមហ៊ុន Porsche វិញ ក៏ធ្លាប់បានរចនារថយន្ត 718 Boxster ក៏ដូចជាគំរូរថយន្ត Vision GT និង Mission E ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ចំពោះការមូលហេតុនៃការនាំយកអតីតប្រធានផ្នែករចនារបស់ក្រុមហ៊ុន Lamborghini ក៏ដូចជាក្រុមហ៊ុន Porsche របស់ក្រុមហ៊ុន Xiaomi នេះ គឺដើម្បីបង្កើននូវការរចនារថយន្តថ្មីៗរបស់ខ្លួនសម្រាប់ប្រកួតប្រជែងជាមួយម៉ាករថយន្តប្រណិតរបស់អឺរ៉ុបដូចជា Porsche, Ferrari និង Lamborghini ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម