ទីលានប្រណាំងឡានល្បីបំផុតមួយលើពិភពលោក សម្រេចចិត្តបិទទ្វារ

មិនខុសពីឧស្សាហកម្មជាច្រើនទេ ឧស្សាហកម្មយានយន្តកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតថ្មី គឺ វីរុសកូរ៉ូណា ឬជំងឺកូវីដ១៩។

ជាក់ស្តែង ពិព័រណ៍រថយន្ត 2020 Geneva Motor Show គឺជាព្រឹត្តិការណ៍រថយន្តធំដំបូងគេ ដែលត្រូវបានលុបចោល ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសខាងលើ។ បន្ទាប់មកទៀត ពិព័រណ៍រថយន្ត 2020 New York Auto Show ក៏ត្រូវបានពន្យារពេលចាប់ពីខែមេសា ទៅខែសីហាវិញដែរ។

ពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តជាច្រើន ដូចជា Porsche, Ferrari, Lamborghini, Maserati និង Volkswagen ជាដើម ក៏បានបិទទ្វាររោងចក្ររបស់ខ្លួនផងដែរ។ បន្ថែមពីនេះ ការប្រកួត 2020 Formula One ដែលគ្រោងនឹងចាប់ផ្តើមនៅប្រទេសអូស្ត្រាលី ត្រូវបានលុបចោលនៅមុនការប្រណាំងមកដល់ទៀតផង។

ឥឡូវនេះ ទីលានប្រណាំងរថយន្តដ៏ល្បីឈ្មោះមួយនៅលើពិភពលោក គឺ Nurburgring ក៏បានសម្រេចចិត្តបិទទ្វាររបស់ខ្លួនដែរ ដូច្នេះគ្រប់ព្រឹត្តិការណ៍ទាំងអស់ ដែលគ្រោងធ្វើឡើងនៅទីនោះ នឹងត្រូវលុបចោលតែម្តង៕

Sponsored