ទើបពីរឆ្នាំសោះ Lamborghini ផលិតឡាន Urus បាន ១ម៉ឺនគ្រឿងបាត់

Lamborghini បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​ផលិត​រថយន្ត​ SUV មហាកម្លាំង​ម៉ូដែល Urus បាន​មួយ​ម៉ឺន​គ្រឿង​ហើយ ក្រោយ​ពី​ចេញ​លក់​លើ​ទីផ្សារ​បាន​រយៈពេល​ពីរ​ឆ្នាំ​រួច​មក។

រថយន្ត​ Urus ទី​មួយ​ម៉ឺន គឺ​​​ពណ៌​ខាង​ក្រៅ​ជា​​ពណ៌​ Nero Noctis Matt ដែល​ជា​ពណ៌​ថ្មី​សម្រាប់​រថយន្ត​ SUV មួយ​នេះ ហើយ​រថយន្ត​នេះ​ដែរ​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​អតិថិជន​ម្នាក់​ក្នុង​ប្រទេស​រុស្ស៊ី ដែល​រុស្ស៊ី​ជា​ទីផ្សារ​ធំ​មួយ​សម្រាប់​រថយន្ត Urus។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​រថយន្ត​ SUV ​ម៉ូដែល​ទីពីរ​ក្នុង​ប្រវត្តិសាស្ត​របស់ Lamborghini មួយ​នេះ បាន​ជួយ​ឲ្យ​ចំនួន​លក់​របស់ Lamborghini មាន​កំណើន​ខ្លាំង​កាល​ពី​ឆ្នាំ​ទៅ។ ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​សរុប ៨ ២០៥​គ្រឿង ទូទាំង​ពិភពលោក ដែល​កើន​ឡើង​រហូត​ដល់ ៤៣% ធៀប​នឹង​ឆ្នាំ ២០១៨។ ក្នុង​នោះ​មាន ៤ ៩៦២គ្រឿង គឺ​ជា​ម៉ូដែល Urus ដែល​​ស្មើ​ជាង ៥០% នៃ​ចំនួន​លក់​សរុប៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម