ទំនើបណាស់! Mercedes E-Class ថ្មី បើកដល់ផ្លូវកោង បន្ថយល្បឿនអូតូ ធានាសុវត្ថិភាពខ្ពស់បំផុត

រថយន្ត Mercedes-Benz E-Class ស៊េរី​ថ្មីបាន​បង្ហាញ​ខ្លួន​ជាផ្លូវការ ដោយ​មាន​ជា​ជម្រើស​ប្រភេទ Sedan និង Wagon ។

វា​បាន​ធ្វើ​កំណែ​គួរ​ឲ្យ​កត់សម្គាល់​ខ្លះៗ រួមទាំង ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​ចុង​ក្រោយ​បង្អស់ ដែល​បាន​ខ្ចី​ពី​សិស្ស​ច្បង គឺ Mercedes-Benz S-Class ទៀតផង។ ម៉ូដែល E-Class ឥឡូវ​នេះ អាច​ដំណើរការ​ជាមួយ​នឹង​ប្រព័ន្ធ Adaptive Cruise Control (ACC) និង Semi-Autonomous Steering ដែល​ជួយ​កែ​តម្រូវ​ល្បឿន​របស់​រថយន្ត​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដល់​ផ្លូវកោង , ផ្លូវប្រសព្វ និង​រង្វង់មូល ដោយ​ការ​ប្រើ​ទិន្នន័យ​ពី​ប្រព័ន្ធ​ផ្កាយរណប។

ពាណិជ្ជកម្ម

ចំណែក​ឯ​កាប៊ីន​ផ្នែក​ខាង​ក្នុង​វិញ ក៏​ទទួល​បាន​ការ​កែប្រែ​មួយ​ចំនួន​ផង​ដែរ។ ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ រួមមាន ចង្កូត​ថ្មី , ការ​បញ្ជាមុ​ខងារ Cruise Control នៅ​លើ​ដៃ​ចង្កូត​ផ្ទាល់ និង តាប្លូ​ថ្មី ជាដើម។

Mercedes-Benz ម៉ូដែល E-Class E400d 4Matic (ជំនួស E350d) ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ប្រភេទ Twin-Turbo ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៣៥ សេះ ដំណើរការជាមួយប្រអប់​លេខអូតូ ៩ វគ្គ អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម ៤,៩ វិនាទី (៥,១ វិនាទី​សម្រាប់​ប្រភេទ Wagon)។ បើ​ទោះ​បី​ជា​ប្រើ​ម៉ាស៊ីន​រហូត​ដល់​ទៅ ៦ ប៉ុន្តែ​វា​មាន​កម្រិត​ស៊ី​ប្រេង​តិច​បំផុត ត្រឹមតែ ៥,៥ លីត្រ ទៅ ៥,៨ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

ចំណែក​ឯ​ប្រភេទ AMG វិញ E43 ត្រូវ​បាន​ជំនួស​ដោយ E53 ដោយ​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Twin-Turbo ទំហំ ៦ ស៊ីឡាំង ជាមួយ​នឹង Electric Auxiliary Compressor មានកម្លាំង ៤២៩ សេះ ដំណើរការជាមួយ​ប្រអប់​លេខ​អូតូ ៩ វគ្គ និងប្រ័ពន្ធ​ប៉ុង ២ ប្រភេទ 4Matic+ AWD។ វា​អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម ៤,៥ វិនាទី និង​មាន​ល្បឿន​អតិបរិមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

Sponsored