ទ្បានអគ្គិសនី Mercedes-AMG ឆ្នាំ២០២២ មានកម្លាំង ៦៧៧សេះ និងការសាកថ្មម្តងជិះបានចម្ងាយ ៥៣៣ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-AMG បានធ្វើការបញ្ចេញនូវរថយន្ត ២ ម៉ូឌែល EQE 43 4MATIC និង EQE 53 4MATIC+ ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកថ្មម្តង អាចធ្វើដំណើរបានចម្ងាយ ៥៣៣ គីទ្បូម៉ែត្រ ។

សម្រាប់រថយន្ត EQE 43 4MATIC ប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ៤៦៩សេះ និងកម្លាំងរមួល ៨៥៨ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ៤,២ វិនាទី និងល្បឿនអតិបរមា ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលរថយន្ត EQE 53 4MATIC+ ប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ៦២៦សេះ និងកម្លាំងរមួល ៩៥០ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ៣,៥ វិនាទី និងល្បឿនអតិបរមា ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ថែមពីនេះវាក៏បានបំពាក់ជាមួយកញ្ចប់ AMG DYNAMIC PLUS ជាមួយនឹងប្រព័ន្ធជំរុញក្នុងរបៀប RACE START បង្កើនកម្លាំងសរុប ៦៨៧ សេះ កម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣,៣ វិនាទីប៉ុណ្ណោះ។

ចំពោះរថយន្តទាំង ២ ម៉ូឌែលនេះ បានបំពាក់អាគុយទំហំ ៩០,៦ គីទ្បូវ៉ាត់ ។  ម៉ូឌែល EQE 43 4MATIC មានចម្ងាយបើកបរប្រហែល ៤៦២ ឬ ៥៣៣ គីឡូម៉ែត្រ។ ដោយទ្បែកម៉ូឌែល EQE 53 4MATIC+ មានចម្ងាយបើកបរប្រហែល ៤៤៤ ឬ ៥១៨ គីឡូម៉ែត្រ ដែលអាចការសាកថ្មលឿនជាមួយនឹងកម្រិតថាមពល ១៧០ គីទ្បូវ៉ាតដែលផ្តល់ចម្ងាយបើកបរប្រហែល ១៨០ គីឡូម៉ែត្រ ត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះរថយន្ត Mercedes-AMG EQE 43 4MATIC និង EQE 53 4MATIC+ ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានបានបង្ហាញអំពីតម្លៃវានៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម