ទ្បានដំណើរការដោយសូឡា Lightyear One ផលិតត្រឹមចំនួនជាង ៩០០គ្រឿង ដោយតម្លៃចាប់ពីខ្ទង់ ១៧ម៉ឺនដុល្លារ​

[ទីផ្សារបរទេស] កាលពីពេលកន្លងទៅ ក្រុមហ៊ុន Lightyear បានធ្វើការប្រកាសចេញនូវរថយន្តម៉ូឌែល One ដោយដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមដាក់លក់នៅតំបន់អឺរ៉ុប។

រថយន្ត Lightyear One ជារថយន្តអគ្គិសនីនាអនាគត ដែលបានបំពាក់ដោយផ្ទាំងសូឡាចំនួន ៥ម៉ែត្រ ដែលអាច​បង្កើន​ចម្ងាយ​រថយន្ត​ឱ្យ​ជិះបានចម្ងាយ​ ៩៦ ​គីឡូម៉ែត្រ​រយៈពេល ​៨ ​ម៉ោង​ក្រោម​ពន្លឺព្រះអាទិត្យ។ ខណៈដែលការសាកភ្លើងរយៈពេល ១ ម៉ោងអាចជិះបានចម្ងាយ ១២ គីទ្បូម៉ែត្រ។ លើសពីនេះ បើសិនជាសាកអាគុយពេញវាអាចបើកបរបានចម្ងាយ ៧២៥គីឡូម៉ែត្រ បើយោងតាមការតេស្តនៅលើ WLTP Cycle។ លើសពីនេះ ប្រសិនបើរថយន្តនេះប្រើថាមពលរួមគ្នា វានឹងអាចបើកបរបានរយៈ ១ខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរថយន្ត Lightyear One បំពាក់នូវម៉ូទ័រគ្គសនី ផលិតកម្លាំង ១៣៦សេះ និងកម្លាំងរមួល ១,២០០ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនពី ០-១០០ ម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង ១០វិនាទី ប៉ុន្តែមិនទាន់បានបង្ហាញពីល្បឿនកំពូលនៅពេលនេះទេ។

សូមបញ្ជាក់ថារយន្ត Lightyear One នឹងត្រូវផលិតទ្បើងនៅក្នុប្រទេស​ហ្វាំងឡង់​សម្រាប់ទីផ្សារនៅតំបន់​អឺរ៉ុបជាមួយនឹងតម្លៃ ១៦៧ ១៨២ ដុល្លារ ដែលមានត្រឹមតែ ៩៤៦ គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម