ធ្លាប់តែមាន Powerbank ទូរស័ព្ទ ឥឡូវនេះមានសម្រាប់ឡានអាគុយដែរហើយ

ក្រុមហ៊ុន ZipCharge បានបង្ហាញចេញផលិតផលថ្មីមួយដែលសង្ឃឹមថានឹងអាចជួយដោះស្រាយបញ្ហានៃការអស់​ថាមពល​របស់​អ្នកប្រើប្រាស់រថយន្តអគ្គិសនីបាន ដោយផលិតផលថ្មីនេះគឺប្រៀបដូចជា Powerbank សម្រាប់រថយន្តអគ្គិសនីយ៉ាងអ៉ីចឹង។

វាមានឈ្មោះថា ZipCharge Go ដែលមានសមត្ថភាពអាចបន្ថែមចម្ងាយបើកបរបានប្រមាណចន្លោះពី ៣២ ទៅ ៦៤គីឡូម៉ែត្រ អាស្រ័យ​លើ​អាគុយ​រថយន្ត ហើយឧបករណ៍​នេះ​គឺមានទំហំ​តូចល្មម​អាច​ដាក់​ក្នុង​ឃ្លុប​រថយន្ត​ភាគច្រើនបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ZipCharge និយាយថាឧបករណ៍នេះ អាចបញ្ចូលថាមពល​ដល់​រថយន្ត​ក្នុងពេលចន្លោះពី ៣០ ទៅ ៦០នាទី ដែល​វាសក្ដិសម​បំផុត​សម្រាប់​ការប្រើប្រាស់ពេលដែលរថយន្តអគ្គិសនីអស់​ថាមពល​ពេលកំពុងស្ថិតនៅទីដាច់ស្រយាល។

ក្រុមហ៊ុនគ្រោងបញ្ចេញលក់ផលិតផលនេះនៅត្រីមាសទី៤នៃឆ្នាំ២០២២ ហើយអតិថិជន​ឯកជន​នឹង​អាច​ជួល​ឧបករណ៍​នេះ​ប្រើ​ក្នុងតម្លៃ ៦៧ដុល្លារក្នុងមួយខែ ខណៈដែល​តម្លៃ​លក់​នៅ​មិន​ទាន់​ប្រកាសចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម