ធ្លាយចេញដំណឹងថា Lexus LX ជំនាន់ថ្មី នឹងមានប្រភេទកប់បំផុត LX 600 VIP

នៅអំឡុងពេលដែលក្រុមហ៊ុន Lexus បង្ហាញចេញរថយន្ត NX ជំនាន់ថ្មីស៊េរីឆ្នាំ២០២២ គេចាប់អារម្មណ៍ថានៅក្បែរនោះមានរថយន្ត SUV ខ្នាតធំមួយដែលទំនងជារថយន្ត LX ជំនាន់ថ្មី។

រថយន្ត LX ជំនាន់ថ្មីនឹងចូលមកជំនួសរថយន្ត LX 570 នាពេលបច្ចុប្បន្នដែលខកខានឆ្លងកាត់ការផ្លាស់ប្ដូររូបរាងយូរឆ្នាំមកហើយ។ បើផ្អែកតាមវិបសាយអេស្ប៉ាញ Cochespias បានបង្ហាញអំពីរូបភាពថ្មីដែលទំនងថតចេញពីឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុន ដោយមានបង្ហាញអំពីប្រភេទរថយន្ត LX ជំនាន់ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាពបានបង្ហាញអំពីម៉ូដែល LX 570 ដែលមានប្រភេទ 4X4 A/T និងមួយទៀតជាប្រភេទ LX 570 Sport 4X4 A/T។ អ្វីដែលប្លែកភ្នែកនោះគឺម៉ូដែល LX 600 ដែលមានចំនួនបីប្រភេទផ្សេងគ្នារួមមាន 4X4 A/T, F-Sport 4X4 A/T និង VIP 4X4 A/T ផងដែរ។

អ្វីដែលថ្មីប្លែកពីលើនេះទៀតនោះគឺប្រភេទ VIP ដែលពីមុនមកមិនធ្លាប់មាននៅលើរថយន្ត Lexus LX ឡើយ ខណៈដែលប្រភេទ F-Sport គេធ្លាប់បានឃើញវារួចមកហើយ។

រថយន្ត Lexus LX ជំនាន់ថ្មីត្រូវបានគេដឹងថានឹងផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ត Toyota Land Cruiser 300 Series ជំនាន់ថ្មី ដែលរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន Turbocharged ៦ស៊ីឡាំងនឹង Land Cruiser ជំនាន់ថ្មីដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម