កាលពីថ្មីៗនេះ មានវីដេអូបង្ហាញអំពីការធ្វើតេស្តសមត្ថភាពការពារអ្នកបើកបររបស់រថយន្ត Lux SA2.0, Lux A2.0 និងរថយន្ត Fadil របស់ក្រុមហ៊ុនរថយន្តវៀតណាម Vinfast ដែលធ្វើតេស្តដោយអង្គភាពវាយតម្លៃរថយន្តថ្មីប្រចាំនៅអាស៊ាន (ASEAN NCAP)។
រថយន្តទាំងបីបានឆ្លងកាត់ការប៉ះទង្គិចពេលបើកបរនៅល្បឿនលឿន និងការបុកកម្ទេចពីផ្នែកចំហៀងជាដើម។ ជាលទ្ធផលរថយន្ត Vinfast Lux SA2.0 និង Lux A2.0 ទទួលបានពិន្ទុផ្កាយ ៥ (5-Stars) ជាពិន្ទុខ្ពស់បំផុតមួយរបស់ ASEAN NCAP។ ចំណែក Vinfast Fadil ទទួលបានកម្រិតសុវត្ថិភាពផ្កាយ ៤។
ដូចនេះមែន មានន័យថារថយន្ត Vinfast ទាំងបីគឺស្ថិតក្នុងចំណោមរថយន្តផ្ដល់សុវត្ថិភាពបានខ្ពស់បំផុតក្នុងលោក។ នៅថ្ងៃទី ២៣ តុលានេះដែរ ក្រុមហ៊ុន Vinfast នឹងទទួលនូវលិខិតបញ្ជាក់អំពីសុវត្ថិភាពនេះ ពីសំណាក់ ASEAN NCAP ផ្ទាល់៕