[ការប្រណាំង] ក្រុមការងារ Car.co.za របស់អាហ្រិចខាងត្បូងបានធ្វើការប្រមូលរថយន្តភីកអាប់ ៧ម៉ូឌែល ធ្វើការប្រណាំងគ្នាដើម្បីស្វែងរកជើងខ្លាំងដែលមានល្បឿនលឿនជាងគេ។
ដោយក្នុងការប្រណាំងនេះគឺមានការចូលរួមពីរថយន្ត
- Ford Ranger និង Volkswagen Amarok មានថាមពលកម្លាំងដូចគ្នា ២០៦សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ
- Toyota Hilux មានថាមពល ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ
- Mitsubishi Triton មានថាមពលកម្លាំង ១៧៨សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ
- Great Wall Motor P-Series មានថាមពលកម្លាំង ១៦១សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ
- Nissan Navara និង Isuzu D-Max មានថាមពលកម្លាំង ១៨៨សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ
ដូច្នេះចង់ដឹងថារថយន្តភីកអាប់មួយណាទៅដល់ទីមុនគេ ទស្សនាវីដេអូខាងក្រោម