នេះឡានអគ្គិសនីដំបូងរបស់ Lexus សាកភ្លើងម្ដងជិះបាន ៤០០ គីឡូម៉ែត្រ

ដូច​ការ​សន្យា​ Lexus បាន​បង្ហាញ​ចេញ​រថយន្ត SUV ដំបូង​បំផុត​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Guangzhou Auto Show នៅ​ប្រទេស​ចិន ដែល​ជា​មាន​រូបរាង​ដូច​គ្នា​នឹង​ Lexus UX ​ចេញ​កាល​ឆ្នាំ​មុន​ដែរ។

រថយន្ត​នេះ​ក្រុមហ៊ុន​ដាក់​ឈ្មោះ​ឲ្យ​ថា Lexus UX 300e ដែល​វា​បំពាក់​ម៉ូទ័រ​អគ្គិសនី​អាច​ផលិត​កម្លាំង​បាន​ ២០១ សេះ និង​មាន​អាគុយ​ទំហំ ៥៤,៣ គីឡូវ៉ាត់​ម៉ោង ដែល​​អាច​បើកបរ​បាន​ចម្ងាយ​រហូត​ដល់ ៤០០ គីឡូម៉ែត្រ ពេល​សាក​បំពេញ។ Lexus អះអាង​ថា​ផ្នែក​ខាង​ក្នុង​ UX 300e គឺ​មាន​សំឡេង​ស្ងាត់​ជាង​គេ​បំផុត បើ​ប្រៀប​នឹង​រថយន្ត​ SUV ខ្នាត​តូច​អគ្គិសនី​ដទៃ ដែល​វា​មាន​មុខងារ Active Sound Control ដែល​ទប់​សំឡេង​រំខាន​បាន​យ៉ាង​ល្អ។

ពាណិជ្ជកម្ម

សម្រាប់​ផ្នែក​សុវត្ថិភាព UX 300e បាន​បំពាក់​នូវ​​ Lexus Safety System+ ដែល​មាន​មុខងារ​សុវត្ថិភាព​​ជា​ច្រើន។ អាគុយ​រថយន្ត​ក៏​មាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​សីតុណ្ហភាព ​ហើយ​​អ្នក​បើកបរ​អាច​ពិនិត្យ​មើល​​រយៈ​ចម្ងាយ​ដែល​អាគុយ​នៅ​មាន ឬ ស្ថានភាព​នៃ​ការ​សាក​ភ្លើង​តាម​រយៈ​កម្មវិធី​លើ​ទូរសព្ទ។

Lexus UX 300e នឹង​ដាក់​លក់​នៅ​ចិន និង​អឺរ៉ុប​ក្នុង​ឆ្នាំ ២០២០ និង​នៅ​ប្រទេស​ចិន​នឹង​ដាក់​លក់​នៅ​ដើម​ឆ្នាំ ២០២១៕​

Sponsored