ក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុបជាច្រើន កំពុងផលិតរថយន្តអគ្គិសនីខ្នាតតូចដែលស្រដៀងទៅនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុបជាច្រើនមានដូចជាក្រុមហ៊ុន BMW ក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន Volkswagen បានប្រកាសផ្លាស់ប្តូរទិសដៅក្នុងការផលិតរថយន្តរបស់ពួកគេ ដោយពួកគេនឹងផ្តោតលើការផលិតរថយន្តអគ្គិសនីខ្នាតតូចបន្ទាប់ពីបានឃើញភាពជោគជ័យរបស់ក្រុមហ៊ុនរបស់ប្រទេសចិន ដូចជាក្រុមហ៊ុន BYD ដែលផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើបៗ ដើម្បីចាប់យកទីផ្សារថ្មីៗ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។

ក្នុងនោះ ក្រុមហ៊ុន BMW បានប្រកាសដាក់បង្ហាញចេញនូវគ្រោងឆ្អឹង “Neue Klasse” ដើម្បីផលិតរថយន្តអគ្គិសនីខ្នាតតូចដែលគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅឆ្នាំ២០២៥ ដែលមានតម្លៃលក់ថោកសមរម្យ និងមានលក្ខណៈស្រដៀងទៅនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mercedes-Benz ក៏បានបង្ហាញចេញនូវគំរូរថយន្តម៉ូដែល CLA Class ដែលមានចម្ងាយបើកបររហូតដល់ទៅ ៧៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ ខណៈដែលក្រុមហ៊ុន Volkswagen ផងដែរ ក៏គ្រោងនឹងបញ្ចេញនូវរថយន្តអគ្គិសនី Volkswagen ID.2all ដែលដែលមានតម្លៃលក់ក្រោម ២៦ ២៥០ ដុល្លារ ក្នុងពេលឆាប់ៗនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម