
ក្រុមហ៊ុន Nio Group បានប្រកាសជាផ្លូវការថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ពួកគេបានលក់រថយន្តបានចំនួន ១៣ ១៩២ គ្រឿង កើនឡើង ៦២,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ មានរថយន្តម៉ាក Nio ចំនួន ៩ ១៤៣ គ្រឿង និងរថយន្ត Onvo L60 ចំនួន ៤ ០៤៩ គ្រឿង។
ចំពោះការលក់សរុបរបស់ Nio Group ក្នុងខែមករា និងខែកុម្ភៈ ក្នុងឆ្នាំ២០២៥ មានចំនួនដល់ ២៧ ០៥៥ គ្រឿង កើនឡើង ៤៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការចែកលក់សរុបរហូតដល់បច្ចុប្បន្នគឺមានចំនួន ៦៩៨ ៦១៩ គ្រឿង។ ក្នុងនោះការលក់រថយន្តម៉ាក Onvo L60 មានចំនួន ៣០ ៧២២ គ្រឿង។
គួរឲដឹងថា រថយន្តដែលលក់ដាច់ជាងគេរបស់ក្រុមហ៊ុន Nio មានចំនួន ២ ម៉ូឌែល រួមមានម៉ូឌែល Nio ES6 និង Onvo L60 ដែលជាគូរប្រកួតប្រជែងជាមួយ Tesla Model Y ៕