[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Jaguar Land Rover បានប្រកាសថាខ្លួនកំពុងទទួលយកការបញ្ជាទិញសម្រាប់ម៉ូឌែលនៃ Range Rover ស៊េរីឆ្នាំ២០២២ រួមទាំងម៉ូដែលកំពូល Range Rover SV LWB P530 ដែលមានតម្លៃប្រហែល ១លានដុល្លារ សម្រាប់ទីផ្សារប្រទេសវៀតណាម។ ហើយនេះគឺជាបញ្ជីរថយន្តចុងក្រោយបំផុតនៅក្នុងបញ្ជីរថយន្តប្រភេទ SUV ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសវៀតណាម ដែលរួមមានទាំងម៉ូដែលពេញនិយមដូចជា Rolls-Royce Cullinan, Bentley Bentayga ឬ Aston Martin DBX ជាដើម។
ជាមួយតម្លៃលក់របស់ម៉ូដែលទាំងនេះគ្រាន់តែជាតួលេខគោលមួយតែប៉ុណ្ណោះ ខណៈតម្លៃអាចប្រែប្រួលអាស្រ័យលើជម្រើសបន្ថែមរបស់អតិថិជន។ ខាងក្រោមនេះជារថយន្ត SUV ដែលមានតម្លៃថ្លៃជាងគេក្នុងប្រទេសវៀតណាម៖
១. Rolls-Royce Cullinan មានតម្លៃរហូតដល់ ១ ៤១២ ៨០៣ ដល់ ២ ០៣០ ៩០៤ ដុល្លារ
២. Range Rover SV LWB P530 មានតម្លៃរហូតដល់ ១ ០៥០ ៧៧ ដុល្លារ
៣. Lamborghini Urus មានតម្លៃរហូតដល់ ៩៧១ ៣០២ ដុល្លារ
៤. Bentley Bentayga V8 មានតម្លៃរហូតដល់ ៧៥០ ៥៥១ ដុល្លារ
៥. Aston Martin DBX មានតម្លៃរហូតដល់ ៧៣៧ ៣០៦ ដុល្លារ
៦. Maserati Levente Trofeo Launch Edition មានតម្លៃរហូតដល់ ៦៨៤ ៣២៦ ដុល្លារ
៧. Mercedes-Maybach GLS 600 មានតម្លៃរហូតដល់ ៥០៧ ៧២៦ ដុល្លារ