បញ្ហាកង្វះខាតបន្ទះឈីប ធ្វើឱ្យការលក់របស់ GM ធ្លាក់ចុះ ៧,៩ភាគរយ ក្នុងឆ្នាំ២០២១

[ទីផ្សារបរទេស] ក្រុមហ៊ុន GM បានប្រកាសអំពីលទ្ធផលនៃការលក់រថយន្តជាសកលក្នុងឆ្នាំ ២០២១ ជាមួយចំនួនសរុប ៦ ២៩១ ០០០ គ្រឿង ដែលបានថយចុះ ៧,៨ភាគរយ ស្មើនឹងចំនួន ៦ ៨២៩ ០០០គ្រឿង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបណ្តាលមកពីបញ្ហាកង្វះខាតបន្ទះឈីប។

សម្រាប់ការលក់នៅលើទីផ្សារក្នុងឆ្នាំ ២០២១ ប្រទេសចិនបានវ៉ាដាច់អាមេរិកខាងជើង ហើយបានក្លាយជាទីផ្សារលក់ដ៏ធំបំផុតជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាឆ្នាំ ២០២១ របស់ប្រទេសចិនត្រឹមតែ ២ ៨៩២ ០០០គ្រឿងប៉ុណ្ណោះ។ ហើយវាថយចុះមកត្រឹម ០,៣% ស្មើរ ២៩១ ០០០គ្រឿង ប្រៀបធៀនទៅនឹងឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះទីផ្សារអាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាហ្រ្វិក រួមទាំងប្រទេសចិន លក់បានសរុប ៣ ៣២៤ ០០០គ្រឿងក្នុងឆ្នាំ ២០២១ វាបន្តធ្លាក់ចុះមកត្រឹម ៣,២% ធៀបនឹងឆ្នាំមុន បានចំនួន ៣ ៤៣៤ ០០០គ្រឿង។

ដោយទ្បែកចំពោះការលក់រថយន្តនៅអាមេរិកខាងជើងក្នុងឆ្នាំ ២០២១ បានត្រឹមតែ ២ ៥៧៣ ០០០ គ្រឿងប៉ុណ្ណោះ។ ហើយនេះ​ជា​ឆ្នាំ​ទី​ ៥ ជាប់​ៗគ្នា​នៃ​កំណើន​អវិជ្ជមាន​ដែល​ធ្លាក់​ចុះ ១២% ធៀប​នឹង​ឆ្នាំ​មុនបានចំនួន ២ ៩២៤ ០០០គ្រឿង។

សូមបញ្ជាក់ថា ក្នុងចំណោមរថយន្តថ្មី ២ ៥៧៣ ០០០គ្រឿងដែលបានលក់នៅអាមេរិកខាងជើងមានចំនួន ២ ២១៨ ២២៨ គ្រឿងត្រូវបានលក់នៅសហរដ្ឋអាមេរិក។ វាបានបន្តធ្លាក់ចុះ ១២,៩% បើប្រៀបធៀងទៅនឹងចំនួនលក់ឆ្នាំមុន ២ ៥៤៧ ៣៣៩ គ្រឿង។

លើសពីនេះម៉ាកយីហោ Chevrolet នៃរថយន្តភីកអាប់ Silverado ក៏បានធ្លាក់ចុះ ១០,៨% ផងដែរ មកនៅត្រឹម ៥៩២ ៧៦៥ គ្រឿង។ ហើយម៉ាកយីហោ Cadillac រថយន្ត Escalade បានកើនឡើង ៦៥% បានចំនួន ៤០ ៥០៥ គ្រឿង ហើយរថយន្ត sedan CT4 កើនឡើង ៤៨,៤% បានចំនួន ៧ ២៥៣គ្រឿង៕

ប្រភព៖ response.jp

ផ្ទាំងផ្សាយពាណិជ្ជកម្ម