កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ពន្ធខ្ពស់ដល់រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ។ បទប្បញ្ញត្តិថ្មីនេះ នឹងផ្តល់ពន្ធចាប់ពី ៨ភាគរយ ដល់ ៤៥ភាគរយ ទៅតាមក្រុមហ៊ុនផលិតនីមួយៗ បន្ទាប់ពីការចរចាជាច្រើនខែ និងការគំរាមកំហែងរបស់ចិនអំពីវិធានការសងសឹក។
ការដំឡើងពន្ធនេះ កើតឡើងដោយសារភាពព្រួយបារម្ភថា ប្រទេសចិនកំពុងក្លាយជាមហាអំណាចដែលមានឥទ្ធិពលបំផុតក្នុងទីផ្សាររថយន្តពិភពលោក និងមានឥទ្ធិពលបំផុតលើគូប្រជែងពិភពលោក ដូចជា អាមេរិក និងអឺរ៉ុប។
ទន្ទឹមនឹងនេះ ក្នុងឆ្នាំនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធចំពោះរថយន្ត EV ចិនដល់ជាង ១០០ភាគរយ ដោយមានបំណងកាត់បន្ថយការប្រកួតប្រជែងពីក្រុមហ៊ុនចិន ដោយសារតែអាមេរិកគិតថាឧស្សាហកម្ម EV របស់ចិនកំពុងតែមានការជំរុញ និងមានការគាំទ្រពីរដ្ឋាភិបាលចិន៕