បន្ទាប់ពីចាយពេល ៥៤ឆ្នាំ ក្នុងប្រទេសថៃ តើក្រុមហ៊ុន​ផលិតរថយន្តរបស់ប្រទេសជប៉ុនត្រូវផ្លាស់ប្តូរ​ ៣៦០ដឺក្រេ ពិតមែនទេ?

ក្រោយ​ចប់សង្គ្រាមលោក​លើក​ទី២ នៅចុងទស្សវត្សរ៍ឆ្នាំ១៩៧០ ក្រុមហ៊ុន​ផលិតរថយន្តរបស់ប្រទេសជប៉ុនជាច្រើនរួមមាន ​Nissan, Mazda និងក្រុមហ៊ុនផ្សេងៗទៀត បានធ្វើការបណ្តាក់ទុនក្នុងការកសាងសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសថៃ ពេលនោះម៉ាកយីហោរបស់ជប៉ុនទាំងនោះបានគ្រប់គ្រងការលក់រថយន្តប្រហែល ៩០ ភាគរយ ក្នុងប្រទេសថៃទាំងមូល ដោយទទួលបានការគាំទ្រជាខ្លាំងក៏ព្រោះតែអតិថិជនយល់ឃើញថាអាចទុកចិត្តបាន។ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាច្រើនបានកំណត់គោលដៅសម្រាប់ទីផ្សារថៃ ប៉ុន្តែមិនបានធ្វើឱ្យខូចចំណែកទីផ្សាររបស់ជប៉ុនក្នុងប្រទេសថៃនោះទេ។

ខណៈការគ្រប់គ្រង់អស់ជាច្រើនទស្សវត្សរ៍មក ពេលនេះទីតាំងដ៏រឹងមាំរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ត្រូវបានកាត់បន្ថយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារក្រុមហ៊ុនផលិតរបស់ចិនមួយចំនួនដូចជា BYD, Great Wall Motor និង SAIC Motor បានផ្តល់ជូននូវអ្វីដែលពួកគេមិនមានគឺរថយន្តអគ្គិសនីក្នុងតម្លៃសមរម្យ ដែលធ្វើអោយការលក់របស់ក្រុមហ៊ុនរបស់ជប៉ុនធ្លាក់ចុះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីថៃ លោកស្រី ស្រេតថា ថាវីស៊ីន បាននិយាយទៅកាន់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនថា “You are not alone in the world” រួមជាមួយនឹងសារមួយទៀតសម្រាប់ក្រុមហ៊ុនជប៉ុនដែលបាននិយាយថា “Move quickly, invest in electric vehicles or lose out to China” មានន័យថា ក្រុមហ៊ុនជប៉ុនគួរតែចាប់ផ្តើមផលិតអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន មិនមែននៅស្ងៀមមិនធ្វើអ្វីសោះនោះទេ ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនជប៉ុនជាច្រើនប្រកាសចាប់ផ្តើមសហការណ៏គ្នាក្នុងការផលិតរថយន្តអគ្គិសនី ជាមួយនឹងអាគុយរបស់រថយន្តអគ្គិសនី ដូចជាក្រុមហ៊ុន Toyota និង Honda ជាដើម។

គួរឲដឹងផងថា កាលពីឆ្នាំមុន ឆ្នាំ២០២៣ ការលក់រថយន្តរបស់ក្រុមហ៊ុនជប៉ុនក្នុងប្រទេសថៃបានធ្លាក់ចុះ ២៥ ភាគរយ ខណៈការលក់សរុបបានធ្លាក់ចុះ ៩ ភាគរយ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មានរថយន្ត MarkLines៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម