ទីក្រុងប៉ារីស នៃប្រទេសបារាំង បានដំឡើងឧបករណ៍ចាប់សំឡេងរំខាន កាលពីឆ្នាំ ២០១៩ ដើម្បីតាមដានកម្រិតសំឡេងដែលមិនចង់បាន ហើយទោះបីជាវាមិននាំទៅរកការកាត់ទោសជនល្មើសម្នាក់ៗក៏ដោយ មុននិងក្រោយវានឹងត្រូវផ្លាស់ប្តូរ។
ឥឡូវនេះគ្រោងការណ៍ខាងលើកំពុងរីករាលដាលដល់ផ្នែកផ្សេងទៀតនៃប្រទេសបារាំង រួមមានទីក្រុង Nice, Bron និង Lyon។ ប្រព័ន្ធចាប់សំឡេងរំខាននេះនៅតែត្រូវចាំបាច់បង្ហាញពីភាពត្រឹមត្រូវរបស់ពួកវា ហើយរង់ចាំការអនុញ្ញាតស្របច្បាប់ មុនពេលការធ្វើតេស្តចុងក្រោយអាចចាប់ផ្តើមបាន។ ប៉ុន្តែនៅចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ បារាំង នឹងចាប់ផ្តើមចែកសំបុត្រពិន័យទៅដល់អ្នកដែល្មើស។
ឧបករណ៍នោះមានកាមេរ៉ា ៣៦០ ដឺក្រេ ដែលជាអង់តែនសូរស័ព្ទ មានមីក្រូហ្វូនចំនួន ៤ ដែលអាចជួយឲ្យឧបករណ៍នេះ មិនត្រឹមតែវាស់សំឡេងប៉ុណ្ណោះទេ ប៉ុន្តែអាចចង្អុលបង្ហាញទិសដៅសំឡេងដែលកំពុងមកទៀតផង។
ប្រសិនបើយានយន្តរបស់អ្នកបើកហួសចំណុចកាមេរ៉ា ហើយប្រព័ន្ធវិនិច្ឆ័យកម្រិតសំឡេងរំខានខ្លាំងពេក វាអាចថតរូបស្លាកលេខរបស់អ្នក ហើយចេញសំបុត្រពិន័យអ្នកដោយស្វ័យប្រវត្តិតែម្តង៕