ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ បុរសជនជាតិចិនម្នាក់ យករថយន្ត Audi R8 មួយគ្រឿង មកកាត់ចោល ដើម្បីបំប្លែងខ្លួនទៅជាកំពូលរថយន្ត Bugatti Chiron

បុរសជនជាតិចិនម្នាក់ យករថយន្ត Audi R8 មួយគ្រឿង មកកាត់ចោល ដើម្បីបំប្លែងខ្លួនទៅជាកំពូលរថយន្ត Bugatti Chiron

នេះគឺជាព្រឹត្តិការណ៍ដ៏ក្ដៅគគុកមួយ ដែលកំពុងតែល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Instagram និង TikTok ក្រោយជាងច្នៃឡានជនជាតិចិនម្នាក់ ដែលជាម្ចាស់គណនី BadGuyAutoMod1 បានសម្រេចចិត្តយករថយន្តស្ព័រ Audi R8 ម៉ាស៊ីន V10 ដ៏មានតម្លៃមួយគ្រឿង មកធ្វើការរុះរើ និងកាត់សាច់ចោលទាំងស្រុង ដើម្បីបំប្លែងរូបរាងទៅជាកំពូលរថយន្តលំដាប់ពិភពលោកគឺ Bugatti Chiron ។

នៅក្នុងដំណើរការនៃគម្រោងមួយនេះ អ្វីដែលធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ និងស្ដាយស្រណោះឡានជំនួសនោះ គឺលោកបានប្រើប្រាស់ម៉ាស៊ីនកាត់ទម្លាក់ដំបូលរបស់រថយន្ត Audi ចោលទាំងស្រុងតែម្តង ដើម្បីតម្រូវឱ្យកម្ពស់តួខ្លួនរបស់រថយន្តមានកម្ពស់ទាបទៅតាមទម្រង់ដើមរបស់រថយន្ត Bugatti ។ បន្ទាប់មក បន្ទាប់ពីបញ្ចប់ការកាត់រួច ទើបពួកគេចាប់ផ្ដើមដំឡើងតួខ្លួនថ្មីដែលជាសំបកកាបូនហ្វាយបឺយ៉ាងប្រណីតពីលើ។ មិនតែប៉ុណ្ណោះ សូម្បីតែផ្នែកកាប៊ីនខាងក្នុង ក៏ត្រូវបានរុះរើចេញយ៉ាងហ្មត់ចត់ និងបំពាក់ឡើងវិញនូវគ្រឿងស្បែកកែច្នៃលំដាប់ខ្ពស់ដោយដៃផ្ទាល់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ កាលពីដំបូងឡើយ គម្រោងមួយនេះគែទទួលបានមតិរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកស្រឡាញ់រថយន្តជុំវិញពិភពលោក ព្រោះពួកគេយល់ថាជាការបំផ្លាញរថយន្តស្ព័រដ៏មានតម្លៃ ប៉ុន្តែដោយសារតែជំនាញ និងទេពកោសល្យ មិនចាញ់ក្រុមហ៊ុនផលិតឡានធំៗនេះហើយ ពួកគេក៏បានប្រែក្លាយមតិរិះគន់ ឱ្យទៅជាការកោតសរសើរ និងអាចឆក់យកបេះដូងអ្នកទស្សនាបានរាប់លាននាក់ឯណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម