បុរសម្នាក់ចំណាយ ៥០ដុល្លារ ព្រីនឡានភីកអាប់ Cybertruck

ដោយ​ហេតុ​តែ​ចូល​ចិត្ត​រថយន្ត​ភីកអាប់ Tesla បុរស​ម្នាក់​ឈ្មោះ Roger Kappler បាន​បង្កើត​នូវ​កូន​រថយន្ត​​នេះ​ជា​មួយ​ភ្លើង​ LED ពិតៗ។

ខ្លួន​នៃ​កូន​រថយន្ត Cybertruck នេះ​គឺ​បាន​ព្រីន​ចេញ​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន 3D ដោយ​ព្រីន​ចេញ​ជា​ពណ៌​ស ហើយ​ចំណាយ​ពេល​សរុប​ដល់ ២៤ ម៉ោង​ក្នុង​ការ​ព្រីន ក្រោយ​មក​គេ​បាន​លាប​ថ្នាំ និង​ដុស​ខាត់​ដើម្បី​ឲ្យ​ដូច​នឹង​រថយន្ត​ដែល​ក្រុមហ៊ុន​បង្ហាញ។ សម្រាប់​បង្អួច​វិញ Kappler ប្រើ​ប្រាស់​ប្លាស្ទិក​ ហើយ​ភ្លើង​ LED មុខ​ក្រោយ​ ដំណើរ​ការ​ដោយ​ថ្ម AA ដែល​ដាក់​នៅ​ផ្នែក​ខាង​ក្រោយ​រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kappler ប៉ាន់​ស្មាន​ថា​បន្ថែម​ពី​លើ​ការ​ប្រើ​ពេល​ព្រីន ២៤ ម៉ោង​ ​កូន​រថយន្ត​ Cybertruck នេះ​ត្រូវ​ចំណាយ​ពេល​បន្ថែម​ទៀត ១៥ ម៉ោង និង​ចំណាយ​ប្រមាណ ៥០ ដុល្លារ​លើ​វត្ថុ​ធាតុ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម