បុរសម្នាក់ជ្រុលដៃ កុម្ម៉ង់ឡាន Tesla Model 3 ដល់ ២៧គ្រឿង

បុរស​ម្នាក់​ដែល​មាន​គណនី​ Reddit ឈ្មោះ​ថា “Ballon-Man” បាន​សរសេរ​រៀប​អំពី​​រឿងរ៉ាវ​ដែល​រូប​គេ និង​ឪពុក​ បាន​ជ្រុល​ដៃ​​​កុម្ម៉ង់​ទិញ​រថយន្ត​ Tesla Model Model 3 រហូត​ដល់ ២៧គ្រឿង​ឯណោះ។

ពេល​នោះ​រូប​គេ​​បាន​ដាក់​ការ​កុម្ម៉ង់​ទិញ​រថយន្ត Model 3 ថ្មី​មួយ​គ្រឿង ដែល​មាន​បន្ថែម​ Option Autopilot មក​ជា​មួយ ប៉ុន្តែ​មាន​រឿង​​ប្លែក​កើត​ឡើង​លើ​វិបសាយ Tesla។ ក្រោយ​ពី​ចុច​លើ​ប៊ូតុង​បញ្ជាក់​បញ្ជា​ការ​ទិញ​រួច វិបសាយ​បាន​ឆ្លើយ​តប​ថា​នឹង​អាច​ទទួល​ការ​កុម្ម៉ង់​បាន​ព្រោះ​បញ្ហា​រឿង​ទូទាត់​ប្រាក់ ត្បិត​ថា​ព័ត៌មាន​អំពី​ការ​ទូទាត់​មាន​បញ្ចូល​ត្រឹម​ត្រូវ​រួច​ហើយ​ក្ដី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយ​មក​​ពួក​គេ​ដឹង​ថា​បញ្ហា​គឺ​កើត​មាន​លើ​វិបសាយ ព្រោះ​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ក៏​ជួប​បញ្ហា​ដូច​​គ្នា​នេះ​ដែរ។ ពួក​គេ​មិន​បាន​រង់​ចាំ​ឲ្យ​វិបសាយ​ជួសជុល​បញ្ហា​សិន​ ឬ​ទាក់ទង​ផ្នែក​​​បម្រើ​សេវាកម្ម​បុគ្គលិក​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ដាក់​ការ​កុម្ម៉ង់​ម្ដង​ទៀត ហើយ​វា​នៅ​តែ​មិន​បាន​ផល រួច​ហើយ​គេ​ក៏​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត។

ចុង​ក្រោយ មុន​​​ពាក់​កណ្ដាល​អាធ្រាត្រ​ ​គេ​អាច​ដាក់​ការ​កុម្ម៉ង់​ទិញ​បាន​សម្រេច ហើយ​វិបសាយ​ក៏​មាន​ការ​បញ្ជាក់​ដែរ។ ប៉ុន្តែ​​សរុប​កន្លង​មក​​គេ​បាន​ព្យាយាម​កុម្ម៉ង់​ទិញ ២៧ ដង ក្នុង​រយៈពេល ២ម៉ោង។ ២៧ដង​នេះ ខាង​វិបសាយ Tesla សុទ្ធ​តែ​ទទួល​យក​បាន​ ​ធ្វើ​ឲ្យ​ការ​កុម្ម៉ង់​របស់​បុរស​ខាង​លើ​មាន Tesla Model 3 សរុប​ដល់ ២៧គ្រឿង មាន​តម្លៃ ១,៤លានអឺរ៉ូ ដែល​ស្មើ​នឹង​ប្រមាណ ១,៥៧លាន​ដុល្លារ​ឯណោះ។

បន្ថែម​ពី​នេះ រថយន្ត​មួយ​គ្រឿងៗ​គឺ​ត្រូវ​កក់​ប្រាក់​ជា​មុន​ ១០០ អឺរ៉ូ ដែល​សរុប​ទៅ​គឺ ២៧០០អឺរ៉ូ (ប្រមាណ ៣០១៧ដុល្លារ)។ ដោយ​ឃើញ​ដូច​នេះ​ឪពុក​ និង​កូន​បាន​ប្រញាប់​ទាក់ទង​​ទៅ​កាន់​ Tesla និង​បក​ស្រាយ​រឿង​រ៉ាវ​ដែល​កើត​មាន ដែល​ចុង​ក្រោយ​ខាង Tesla បាន​ជួយ​បោះបង់​ចោល​ការ​កុម្ម៉ង់​ទាំង ២៧​គ្រឿង​ដោយ​មិន​គិត​ថ្លៃ និង​បាន​ណែនាំ​ឲ្យ​​ធ្វើ​ការ​កុម្ម៉ង់​រថយន្ត​ជា​ថ្មី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម