បើកម្ពុជាមានក្រុមហ៊ុន Tesla មែន! យើងជាប្រទេសទី ២នៅអាស៊ានបន្ទាប់ពីប្រទេសមួយនេះ

ប្រភព៖ Tesla Cambodia

[ទីផ្សាររថយន្តក្នុងស្រុក] យើងទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ហើយថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក។ ដោយឡែកសម្រាប់កម្ពុជាវិញ កាលពីប្រមាណ ១ខែកន្លងទៅនេះ ក៏មានការភ្ញាក់ផ្អើលផងដែរពីការនាំចូល រថយន្ត Tesla Model X ជាលើកដំបូង (ចុចទីនេះដើម្បីអានបន្ថែម)។ អ្វីដែលទទួលបាននូវការចាប់អារម្មណ៌យ៉ាងខ្លាំងនោះ គឺទៅលើបច្ចេកវិទ្យាដែលមានបំពាក់ និងជាពិសេសមុខងារ Autopilot ដោយគ្រាន់តែតម្លៃដើមរបស់វាមានតម្លៃ ១ម៉ឺនដុល្លារទៅហើយ។ យ៉ាងណាមិញ នៅថ្ងៃនេះកាន់តែបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការលេចរូបរាងនៃអគារមួយនៅលើដងមហាវិថី សហព័ន្ធរុស្សី ដែលមានឡូហ្គូរបស់ Tesla យ៉ាងធំ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនផ្លូវការ Tesla មានប្រមាណជិត ៤០ប្រទេសប៉ុណ្ណោះ ហើយក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់។

ហើយប្រសិនបើអគារនោះ ពិតជាក្រុមហ៊ុនលក់រថយន្ត ​Tesla មែន ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអាស៊ានទី២ ដែលបាននាំចូលលក់រថយន្ត Tesla បន្ទាប់ពីប្រទេសសឹង្ហបុរី។ យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើនោះពិតជាក្រុមហ៊ុនផ្លូវការរបស់ Tesla ឬយ៉ាងណា? បច្ចុប្បន្នក្រុមហ៊ុន Tesla មានម៉ូដែលផ្លូវការរបស់ខ្លួនចំនួន ៥ ប្រភេទ៖ Model S, Model 3, Model X, Model Y និងរថយន្តប្រភេទដឹក Cybertruck។

ពាណិជ្ជកម្ម
រូបភាពតំណាង
Sponsored