![RE-thumbnail-Lexus](https://camboauto.com/wp-content/uploads/2024/10/RE-thumbnail-Lexus-2-696x366.jpg)
[បរទេស] កាលពីពេលថ្មីនេះ រូបភាពប៉ាតង់នៃរថយន្ត Lexus ES ស៊េរីឆ្នាំ ២០២៦ ត្រូវបានបែកធ្លាយនៅក្នុងបណ្តាញសង្គមអ៉ីនធឺនេត ជាមួយការផ្លាស់ប្តូរថ្មីទាំងផ្នែកខាងក្នុងក្រៅ និងខាងក្នុង ដែលស្ថិតនៅក្នុងជំនាន់ទី ៧ ។
តាមរូបភាពបែកធ្លាយនេះបានបង្ហាញឲ្យដឹងថា សម្រាប់ផ្នែកខាងក្រៅរបស់ Lexus ES ទទួលបានការឌីស្សាញថ្មីទៅលើ ប៉ាណា និងចង្កៀងមុខ ខណៈផ្នែកខាងក្រៅត្រូវបានអាប់ដេតបន្ថែមផងដែរ ។
ខណៈនៅខាងក្នុងការផ្លាស់ប្តូរកាន់តែគួរឲ្យកត់សម្គាល់ ដោយការអាប់ដេតដ៏សំខាន់បំផុតគឺអេក្រង់ touchscreen ទំហំធំជាងមុន មើលទៅស្ទើរតែដូចគ្នាទៅនឹងអេក្រង់ទំហំ ១៤ អ៉ីញនៅក្នុងម៉ូដែល NX និង RX SUVs ថ្មី។ លើសពីនេះ ក៏មានការផ្លាស់ប្តូរមួយចំនួនចំពោះកុងសូលកណ្តាល រួមទាំងរន្ធម៉ាស៊ីនត្រជាក់ដែលបានរចនាឡើងវិញផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Lexus ES ស៊េរីឆ្នាំ ២០២៦ គ្រោងនឹងចូលផលិតកម្មជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ សម្រាប់នៅទីផ្សារអាមេរិកខាងជើង ៕