បែកធ្លាយរូបភាពឡានថ្មីរបស់​ Zeekr ត្រៀមប្រកាសចេញជាផ្លូវការនៅចុងឆ្នាំនេះ!

បន្ទាប់ពីបានបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានប្រកាសត្រៀមនឹងបញ្ចេញនូវរថយន្តស៊េរីថ្មី Zeekr 7X ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ គឺអាចនឹងប្រកាសចេញជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះតែម្តង។

ក្នុងនោះ បើយោងតាមរូបភាពបែកធ្លាយ ផ្នែកខាងមុខនៃរថយន្ត Zeekr 7X ឆ្នាំ២០២៦ នេះ គឺត្រូវបានរចនាឡើងវិញតែម្តង ចំណែកផ្នែកខាងក្រោយវិញ ក៏ទទួលបាននូវការអាប់ឌែតថ្មីផងដែរ។ លើសពីនេះ រថយន្តនេះ ក៏នឹងទទួលបាននូវជម្រើសថាសកង់ថ្មីទំហំ ១៩, ២០ និង ២១អ៊ីញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកម៉ាសុីនវិញ គឺទទួលបានជម្រើសទាំង RWD និង AWD តែម្តង ហើយការផលិតកម្លាំងវិញ ក៏អាចផលិតកម្លាំងបានច្រើនជាងមុនផងដែរ ពោលគឺអាចផលិតកម្លាំងបានដល់ទៅ ៤៩៦សេះ និង ៧៨៤សេះឯណ្ណោះ។

គួរបញ្ជាក់ថា ក្រៅពីនេះ រថយន្តនេះ​ ក៏នឹងទទួលបាននូវជម្រើសកញ្ចប់អាគុយទំហំ ៧៥ និង ១០៣គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយខ្ទង់ ៦០០ និង ៨០២គីឡូម៉ែត្រ ព្រមទាំងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម