បែកធ្លាយរូបរាងកំពូលរថយន្ត SUV របស់ Lexus គឺ LX600 មុនពេលប្រកាសចេញផ្លូវការ

រថយន្ត LX  គឺជារថយន្ត SUV ខ្នាតធំដ៏ប្រណិតរបស់ក្រុមហ៊ុន Lexus ដោយជំនាន់ថ្មីនៃត្រកូល LX ឆ្នាំ២០២២នេះ ត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការនាខែកញ្ញានេះ។

ប៉ុន្តែមុនពេលវេលាបង្ហាញខ្លួនជាផ្លូវមកដល់ក៏មាននូវរូបភាពបែកធ្លាយនៃរថយន្ត SUV ប្រណិតនេះ ជាម៉ូឌែលប្រភេទ LX 600 ដែលវាជាម៉ូឌែលបន្ទាប់ពីម៉ូឌែលកប់បំផុត LX 750h។ តាមរយ:រូបភាពបែកធ្លាយនេះ យើងឃើញថាផ្នែកខាងក្រោយនៃរថយន្តបានធ្វើការផ្លាស់ប្តូរថ្មីទាំងស្រុងជាមួយអំពូលអូសជាខ្សែបន្ទាត់ពីជំហៀងម្ខាង ទៅជំហៀងម្ខាងទៀត រួមជាមួយការជំនួនថ្មីនូវពាក្យ Lexus លើទ្វាក្រោយដូចគ្នានឹងរថយន្ត NXផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកផងដែរថា រថយន្ត Lexus LX ជំនាន់ថ្មីនឹងផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ត Toyota Land Cruiser 300 Series ជំនាន់ថ្មី។ ហើយនឹងដំណើរការដោយម៉ាស៊ីនថ្មី ២ជម្រើសគឺម៉ាស៊ីនសាំង ប្រភេទ Hybridរបស់ LC300 ៣,៥លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំងសរុប ៤៨០សេះ និងកម្លាំងរមួល ៨៧១ញ៉ូតុនម៉ែត្រ និងម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០អូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម