បែកធ្លាយរូបរាង Lexus NX ស៊េរីឆ្នាំ ២០២២ ច្បាស់ចែស!

រូបរាងនៃរថយន្ត Lexus NX ជំនាន់ថ្មីដែលជាស៊េរីឆ្នាំ ២០២២ បានលេចចេញឡើងលើអ៊ីនធឺណិតមុនការប្រកាសចេញជាផ្លូវការ ដែលរូបភាពបង្ហាញអំពីរូបរាងបានចេញផ្សាយនៅលើវិបសាយ ClubLexus.com។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាពទាំងនេះគឺជាការថតចេញពីវីដេអូខ្លីដែលបានបែកធ្លាយលើអ៊ីនធឺណិត ដែលវាបានបង្ហាញច្បាស់ៗអំពីរចនាបថរូបរាងថ្មីផ្នែកខាងក្រៅ និងរូបរាងផ្នែកខាងក្នុងផងដែរ។ រូបភាពបានបង្ហាញថា NX ជំនាន់ថ្មីមានការផ្លាស់ប្ដូររូបរាងកាន់តែទាន់សម័យ ដោយនៅបន្តប្រើប្រាស់ផ្ទាំងប៉ាណាមុខដែលជាអត្តសញ្ញាណរបស់ Lexus ហើយមានរចនាបថអំពូលមុខក្រោយថ្មីផងដែរ។ នៅផ្នែកខាងក្រោយមានអំពូលឲ្យសញ្ញាដែលមានតភ្ជាប់គ្នាប្រៀបដូចជាអំពូលភ្លើងតែមួយអ៊ីចឹង។

ចូលដល់ផ្នែកខាងក្នុងគេឃើញមានកុងទ័របង្ហាញប្រភេទឌីជីថលសុទ្ធ និងមានអេកក្រង់កម្សាន្តទំហំធំមួយនៅចំកណ្ដាល។ គួរដឹងថារថយន្ត Lexus NX ជំនាន់ថ្មីនេះរំពឹងថានឹងបង្ហាញវត្តមាននៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដោយកាលបរិច្ឆេទចេញលក់អាចនឹងនៅចុងឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម