ក្រុមហ៊ុន Land Rover បានធ្វើការបញ្ជាក់អំពីការបង្ហាញចេញនូវរថយន្ត Range Rover ជំនាន់ថ្មីរបស់ខ្លួន ដោយធ្វើឡើងនាថ្ងៃទី ២៦ ខែតុលា ខាងមុខនេះ។ ខណៈពេលសល់ត្រឹមចំនួន ៥ថ្ងៃទៀត រថយន្ត SUV ជំនាន់ទី៥ថ្មីនេះ ត្រូវបានគេលួចបញ្ចេញនៅលើបណ្តាញសង្គម Instagram ដោយមានឈ្មោះ Driven Hard, Jons Garage និង Cochespias។
តាមរយៈរូបភាពដែលបានបង្ហាញចេញនេះ ឃើញថារថយន្ត Range Rover ឆ្នាំ២០២២ មានរូបរាងដូចគ្នាទាំងស្រុងនឹងម៉ូឌែលកន្លងចាប់ពីផ្នែកខាងមុខ រហូតដល់ផ្នែកជំហៀង។ វាបានបំពាក់ថ្មីជាមួយប៉ាណាប្រភេទ Shallower, រន្ធខ្យល់ខាងមុខ, កាងមុខ និងបន្ទះប៉ាណានៅលើទ្វាជំហៀងថ្មីផងដែរ។ ប៉ុន្តែក្រឡេកទៅមើលផ្នែកខាងក្រោយ វាបានផ្លាស់ថ្មីស្ទើរទាំងស្រុង ជាពិសេសទៅលើស្តុបទាំងសងខាង មានរាងជាបញ្ឈថ្មីតែម្តង។
រថយន្ត Range Rover ជំនាន់ទី ៥ថ្មីនេះ នឹងផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុនគឺ MLA Flex Platform ព្រមទាំងបង្ហាញខ្លួនជាមួយជម្រើសថ្មីប្រភេទ Plug-in Hybrid និងប្រភេទអគ្គិសនីសុទ្ធ។ សម្រាប់ព័ត៌មានលម្អិត និងផ្លូវការ ក្រុមការងារខេមបូអូតូនឹងបង្ហាញចេញនៅពេលរថយន្ត SUV នេះបង្ហាញខ្លួនជាផ្លូវការ នាថ្ងៃទី ២៦ខាងមុខនេះ៕