[ទីផ្សាររថយន្តបរទេស] រថយន្តភីកអាប់ Nissan Frontier ស៊េរីឆ្នាំ២០២២ ដែលបានផ្លាស់ប្តូររូបរាងថ្មី កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយឥឡូវនេះវាក៏អាចតតាំងជាមួយនឹងគូប្រជែង ដូចជា Toyota Tacoma និង Ford Ranger ផងដែរ។
ទោះបីជាយ៉ាងណា ដោយសារតែការអាប់ដេតថ្មីបែបនេះ ក្រុមហ៊ុន Nissan ក៏បានដំឡើងថ្លៃរថយន្ត Frontier ស៊េរីឆ្នាំ២០២២ ដោយឥឡូវនេះ ម៉ូដែល Frontier S 4×2 King Cab ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៩ ៣១៥ដុល្លារ។ បើប្រៀបធៀបតម្លៃកាលពីពេលចេញលក់ដំបូងក្នុងឆ្នាំមុន គឺឡើងថ្លៃ ៣០០ដុល្លារ ស្របពេលដែលម៉ូដែល Crew Cab មានតម្លៃចាប់ពី ៣០ ៦១៥ដុល្លារ ឡើងថ្លៃ ១០០ដុល្លារ។
យ៉ាងណាមិញ ការដំឡើងថ្លៃសម្រាប់ស៊េរីឆ្នាំថ្មីនេះ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាក្រុមហ៊ុនផលិតរថយន្តត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូរវា ដោយសារមូលហេតុមួយចំនួន ដូចជា អ្នកផ្គត់ផ្គង់ និង តម្លៃផលិតកម្មជារួម ជាដើម។
បើប្រៀបធៀបជាមួយនឹងគូប្រជែង ដូចជា Tacoma V6 SR Access Cab មានតម្លៃចាប់ពី ៣០ ១៧៥ដុល្លារ ថ្លៃជាងជិត ៩០០ដុល្លារ ប៉ុន្តែភីកអាប់ម៉ូដែលនេះបំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំងប៉ុណ្ណោះ ស្របពេលដែល Frontier មានតែជម្រើសម៉ាស៊ីនទំហំ ៦ស៊ីឡាំងតែមួយគត់៕