ប្រមាញ់បានឡាន Suzuki Jimny ទ្វារ៥ អាចមានរូបរាងបែបនេះ!

រថយន្ត Suzuki Jimny បានបង្ហាញខ្លួនអស់រយៈពេល ៥០ឆ្នាំមកហើយ ដែលជា SUV ខ្នាតតូចមានទ្វារតែ៣ ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះរបាយការណ៍បញ្ជាក់ថា ក្រុមហ៊ុន Suzuki នឹងផលិតរថយន្ត Jimny ប្រភេទទ្វារ៥ ហើយវានឹងត្រូវហៅឈ្មោះថា Gypsy។

ស្របពេលដែល Suzuki Jimny ទ្វារ៣ ត្រូវបានឌីហ្សាញមកដោយបំពាក់ជាមួយប្រព័ន្ធប៉ុងពីរ 4WD រថយន្ត Jimny ទ្វារ៥ អាចនឹងផ្តល់ជម្រើសប៉ុងមួយ 2WD ដើម្បីឲ្យស្របតាមតម្រូវការអ្នកទិញ។ Jimny ទ្វារ៥ ត្រូវគេរំពឹងថា នឹងមានប្រវែងកង់មុខទៅកង់ក្រោយវែងជាងមុន ប៉ុន្តែមិនឲ្យប្រវែងសរុបលើសពី ៤ម៉ែត្រឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Jimny ថ្មីនឹងបំពាក់ម៉ាស៊ីនដដែល គឺម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០០សេះ ហើយប្រើប្រអប់លេខដៃ ៥វគ្គ ឬ អូតូ ៤វគ្គ។ វាអាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម