ប្រសិនបើចង់ស្នើសុំបណ្ណបើកបរថ្មីបន្ទាប់ពីបាត់ តើដឹងអត់ត្រូវការឯកសាអ្វីខ្លះ ហើយអស់តម្លៃប៉ុន្មាន?

យោងតាមការបង្ហោះឡើយនៃទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានបង្ហាញថា សម្រាប់ករណីដែលបានបាត់នូវបណ្ណបើកបរគឺត្រូវបានអនុញ្ញាតអោយស្នើសុំថ្មី ដោយការស្នើសុំនេះត្រូវបានតម្រូវអោយភ្ជាប់មកជាមួយនូវឯសារសំខាន់ៗដូចជា៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
  • ពាក្យបណ្តឹង (មានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល)
  • លិខិតបញ្ជាក់កាយសម្បទា (មានតែនៅទីតាំងមួយចំនួន)
  • រូបថតខ្នាត ៤ x ៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក

បន្ទាប់ពីតម្រូវអោយមានភ្ជាប់មកជាមួយឯកសារដូចបានបញ្ជាក់នៅខាងលើហើយនោះ ចំពោះតម្លៃសេវានៃការស្នើសុំទុតិយតាបណ្ណបើកបរនេះវិញគឺត្រូវបានបែកចែកដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បណ្ណបើកបរប្រភេទ “ក” តម្លៃ ២០ ០០០រៀល
  • បណ្ណបើកបរប្រភេទ “ខ” “គ” “ឃ” និង “ង” តម្លៃ ៣០ ០០០រៀល

ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ(Hotline)៖ 1275៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម