
បន្ទាប់ពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ និងចូលប្រឡូកក្នុងការផលិតរថយន្តក្នុងឆ្នាំ ២០០៣ ពេលនេះ ក្រុមហ៊ុនផលិតរថយន្តចិន BYD បានសម្រេចនូវលទ្ធផលថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ក្រុមហ៊ុនមួយនេះ គឺសម្រេចបាននូវការផលិតរថយន្តថាមពលថ្មី (NEV) របស់ខ្លួន បានចំនួនដល់ទៅ ១៥ ០០០ ០០០គ្រឿងឯណ្ណោះ។
តួលេខនេះ បានបង្ហាញថា ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនផលិតរថយន្ត NEV ធំជាងគេបំផុតនៅទូទាំងពិភពលោក។

ក្នុងនោះ នេះគឺជាការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីសម្រេចបាននូវការផលិតរថយន្តថាមពលថ្មី (NEV) ចំនួន ១០ ០០០ ០០០គ្រឿង នៅចុងឆ្នាំ ២០២៤ និង ១៣ ០០០ ០០០គ្រឿង នៅពាក់កណ្តាលឆ្នាំ ២០២៥ ។

គួរបញ្ជាក់ថា ចំពោះមូលហេតុចម្បងនៃការកើនឡើងផលិតកម្មយ៉ាងខ្លាំងរបស់ក្រុមហ៊ុន BYD នេះ គឺត្រូវបានរួមចំណែកយ៉ាងខ្លាំងពីការលក់រថយន្តគ្រប់ម៉ាក គ្រប់ម៉ូឌែលនៅទូទាំងក្រុមហ៊ុនរបស់ខ្លួន៕





















