ការប្រើប្រាស់រថយន្តប្រភេទ Hybrid កំពុងមានការកើនឡើង ដោយរថយន្តប្រភេទនេះ បានជួយសន្សំសំចៃយ៉ាងច្រើនពីការប្រើប្រាស់សាំង។ ដើម្បីឲ្យម៉ាស៊ីនរថយន្តប្រភេទនេះ នៅតែដំណើរការមានប្រសិទ្ធភាព និងរលូនល្អ គឺពិតជាមិនអាចខ្វះបានឡើយនូវការថែទាំឲ្យបានត្រឹមត្រូវ ជាពិសេសគឺការជ្រើសរើសប្រេងម៉ាស៊ីនឲ្យស្របតាមប្រភេទរថយន្ត។
ដោយសារតែរថយន្ត Hybrid ជាប្រភេទ Start/Stop ញឹកញាប់ មានន័យថា ម្តងប្រើម៉ាស៊ីន ម្តងប្រើអាគុយ អ៊ីចឹងហើយ ទើបត្រូវការប្រេងម៉ាស៊ីនដែលមានគុណភាពរំអិលខ្ពស់ និងរហ័ស ឆ្លើយតបទាន់ពេល។ ក្នុងនោះ គឺប្រេងម៉ាស៊ីន Petronas Syntium Hybrid មានសមត្ថភាពដោះស្រាយបញ្ហានេះបានដោយប្រសិទ្ធភាព។

ប្រេងម៉ាស៊ីន Petronas នេះបំពាក់បច្ចេកវិទ្យា CoolTech-H ដែលត្រូវបានរចនានិងអភិវឌ្ឍឡើងជាពិសេសសម្រាប់ម៉ាស៊ីនរថយន្ត Hybrid តែម្តង ដែលតែងតែឆ្លាស់គ្នារវាងការប្រើម៉ាស៊ីនចំហេះក្នុង និងអាគុយ។ បច្ចេកវិទ្យានេះ ជួយស្រូបកម្តៅបានយ៉ាងល្អ មានគុណភាពរំអិលខ្ពស់បង្កើនអាយុកាលគ្រឿងបង្គុំម៉ាស៊ីនមិនឲ្យឆាប់សឹករិចរិលទោះជាស្ថិតក្នុងអាកាសធាតុត្រជាក់ក៏ដោយ។
ជាមួយគ្នានេះ ប្រេងម៉ាស៊ីន Petronas Syntium Hybrid ក៏មានកម្រិតការពារខ្ពស់ចំពោះបញ្ហា Low Speed Pre-Ignition ដែលកើតឡើងក្នុងម៉ាស៊ីនទាក់បូ TGDI ផងដែរ។ គុណសម្បត្តិដ៏ធំបំផុតមួយទៀត គឺកាត់បន្ថយកម្រិតស៊ីសាំង និងបញ្ចេញផ្សែងតិចបំផុត។
ដូច្នេះ ការជ្រើសរើសប្រេង Petronas ដែលជាប្រេងម៉ាស៊ីនស្តង់ដារពិភពលោក គឺនឹងជួយបង្កើនអាយុកាលម៉ាស៊ីនរថយន្ត មានប្រសិទ្ធភាពកាត់បន្ថយការកកិត សន្សំសំចៃ បង្កើនសន្ទុះរថយន្ត និងមានសារធាតុលាងសម្អាតម៉ាស៊ីនថែមទៀតផង៕
















