ប្លែកភ្នែកជាមួយឡាន Land Cruiser ស៊េរីថ្មី សង់ចេញពីដុំផ្គុំចំនួន ៤៤ម៉ឺនគ្រាប់

ហាងលក់រថយន្តឈ្មោះ Al-Futaim Toyota ដែលជាហាងលក់មួយនៅសហភាពអារ៉ាប់រួម បានដាក់តាំង​បង្ហាញរថយន្ត Toyota Land Cruiser 300 មួយគ្រឿងដែលផ្គុំឡើងពីដុំផ្គុំ Lego សរុបជាង ៤៤ម៉ឺនគ្រាប់។

រថយន្តផ្គុំនេះបានដាក់តាំងបង្ហាញនៅក្បែររថយន្តពិត នៅក្នុងផ្សារទំនើប Dubai Mall រហូតដល់ថ្ងៃទី១៥ ខែធ្នូ ដោយរថយន្តផ្គុំនេះបានផ្គុំឡើងយ៉ាងផ្ចិតផ្ចង់មើលទៅមានទម្រង់ដូចជារថយន្តពិតយ៉ាងខ្លាំងតែម្ដង ហើយទំហំ​របស់​វា​ក៏​ដូចគ្នាទៅនឹងរថយន្តពិតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គម្រោងការរថយន្តផ្គុំនេះបានចំណាយដុំ Lego សរុបជាង ៤៤ម៉ឺនគ្រាប់ ដែលមានទម្ងន់សរុបជាង ២០០០គីឡូក្រាម មិនចាញ់ទម្ងន់រថយន្តពិតប៉ុន្មានឡើយ។ ដុំ Lego ត្រូវបានផ្គុំដោយក្រុមការងារដែលមានសមាជិក១២នាក់ និងបានចំណាយពេល​សរុប ២៦៨៨ម៉ោងក្នុងការសម្រេចវាឡើង។

ទស្សនាវីដេអូដូចខាងក្រោមនេះ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម