ផ្លូវការ! Hyundai Palisade ជំនាន់ថ្មី ដកម៉ាស៊ីនម៉ាស៊ូតចេញ បន្ថែមជម្រើស Hybrid ឯតម្លៃចាប់ផ្តើមខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត All-new Hyundai Palisade ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៦ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ៣០ ៣០០ ដុល្លារ ដល់ ៤១ ៧០០ ដុល្លារ នឹងគ្រោងចេញលក់នៅឆ្នាំ ២០២៥  ។

Hyundai Palisade ជំនាន់ថ្មី ផលិតឡើងនៅលើគ្រោងឆ្អឹង unibody platform ត្រូវបានដាកម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៨ លត្រ V6 ចេញ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៧ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ាស៊ីនកូនកាត Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣០ សេះ ផ្គួបជាមួយអាគុយទំហំ ១,៦៥ គីឡូវ៉ាត់ម៉ោង ដោយសាកថ្ម និងចាក់សាំងពេញ ៧២លីត្រ អាចបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងជារថយន្ត SUV ដំបូងគេរបស់ Hyundai ដែលបានបំពាក់ប្រព័ន្ធជើងក្រោម Electronic Controlled Suspension ផងដែរ ។

សម្រាប់រថយន្តប្រភេទ SUV នេះមានទំហំធំជាងមុន ពោលគឺមានប្រវែងតួខ្លួនសរុប ៥ ០៦០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។  ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង Hyundai ផ្តល់នៅជម្រើសកាប៊ីន ៣ជួរ មាន ៧កៅអី ដល់ ៩កៅអី ទទួលបានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះ ទំហំសរុប ២៤,៦ អ៉ីញ​ រួមទាំងមានការតុបតែងលម្អដោយឈើ និងកញ្ចក់ការពារសំលេងរំខានពីខាងក្រៅជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម