ផ្សែងមុននឹងបញ្ចេញពីរថយន្ត តើត្រូវឆ្លងកាត់ការច្រោះសម្អាតបែបណាខ្លះ?

ប្រព័ន្ធបញ្ចេញផ្សែងរថយន្ត គឺជាបណ្តាញគ្រឿងបង្គុំដ៏ស្មុគស្មាញមួយ​ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ឧស្ម័នចេញពីបន្ទប់ចំហេះនៃម៉ាស៊ីនរថយន្ត ដែលមានដូចជា កាបូនម៉ូណូអុកស៊ីត អ៊ីដ្រូកាបូន និងនីដ្រូសែនអុកស៊ីត គឺត្រូវបានច្រោះសម្អាតជាមុនសិនតាមរយៈប្រព័ន្ធនេះ រួមមាន ឌុយស៊ីមាំង សំបុកឃ្មុំ EGR PCV និង EVAP ជាដើម មុនបញ្ចេញតាមបំពង់ស៊ីមាំង។

១. ឌុយស៊ីមាំងៈ ជាអ្នកគ្រប់គ្រងកម្រិតអុកស៊ីសែនដែលត្រូវបញ្ចេញ ដែលជួយម៉ាស៊ីន សម្រួលនូវការដុតចំហេះរវាង ខ្យល់ និងសាំង ឲ្យកាន់តែស្អាត និងប្រសិទ្ធភាពកាន់តែប្រសើរ។ វាជាអ្នកបញ្ជូនទិន្នន័យទៅឲ្យប្រព័ន្ធ ECU ដើម្បីកំណត់បរិមាណនៃការដុតចំហេះ និងការបញ្ចេញផ្សែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

២. សំបុកឃ្មុំៈ វាមានតួនាទីចម្រោះឧស្ម័ន និងបម្លែងឧស្ម័នពុល ទៅជាឧស្ម័នដែលមានផលប៉ះពាល់តិច ហើយបញ្ចេញទៅក្រៅតាមបំពង់ស៊ីមាំង។

៣. EGR: វាជាអ្នកជួយកាត់បន្ថយការបង្កើតឧស្ម័ននីត្រូសែនអុកស៊ីត ដែលចេញពីបន្ទប់ចំហេះនៃម៉ាស៊ីន។

៤. វ៉ាល់ PCV: វាជាអ្នកជួយកាត់បន្ថយឧស្ម័នពុល ដោយការបញ្ជូនឧស្ម័នចូលទៅក្នុងបំពង់ intake manifold ដើម្បីដុតឆេះចោល មុនភាយចេញទៅបរិយកាស។

៥. ប្រព័ន្ធ EVAP: វាជាអ្នកទាញយកចំហាយសាំង ចេញពីធុងសាំង ហើយផ្ទុកវាដើម្បីឲ្យដុតចោលផងដែរក្នុងបន្ទប់ចំហេះ។

៦. បូមខ្យល់ៈ វាជាអ្នកទាញយកខ្យល់ស្អាត ចូលទៅក្នុងបំពង់ exhaust manifold ដើម្បីចូលទៅជួយដុតបន្ថែមជាមួយល្បាយសាំងដែលមិនទាន់ឆេះសព្វ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម