ពណ៌ថ្នាំលាបខាងក្រៅ គឺជារឿងដំបូងដែលត្រូវពិចារណានៅពេលទិញឡាន។ ពណ៌ថ្នាំលាបខ្លះមានតម្លៃពីរ ឬបីរយដុល្លារ ប៉ុន្តែមានថ្នាំលាបពណ៌រហូតដល់ច្រើនលានដុល្លារ។ ខាងក្រោមនោះគឺជាពណ៌តួរខ្លួននៃរថយន្តដែលមានតម្លៃថ្លៃៗ រហូតដល់ ១លានដុល្លារ។
- ពណ៌ Valencia Red Pearl និង Nouvelle BluePearly លើរថយន្ត NSX : មានតម្លៃ ៦ ០០០ដុល្លារ។
- ពណ៌ Frozen Editions លើរថយន្ត BMW M3 ឆ្នាំ ២០១៣ : មានតម្លៃ ១០ ០០០ដុល្លារ។
- ពណ៌ Alubeam Silver លើរថយន្ត Mercedes-Benz Alubeam : មានតម្លៃ ១២ ៧៥០ដុល្លារ។
- ពណ៌ Candy Apple Red និង Candy Sweet Mandarin លើរថយន្ត Koenigsegg Jesko : មានតម្លៃ ៦៣ ៣០០ដុល្លារ។
- ពណ៌ Chromaflair លើរថយន្ត Porsche : មានតម្លៃ ៨៦ ០៤០ដុល្លារ។
- ពណ៌ Diamond-Flake Paint លើរថយន្ត McLaren Speedtail : មានតម្លៃ ១៣០ ០០០ដុល្លារ។
- ពណ៌ Lady Bug លើរថយន្ត Bugatti Divo Lady Bug: មានតម្លៃ ១លានដុល្លារ៕