
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញហើយអំពីម៉ាសុីនដែលវិស្វករបានបំពាក់ទៅលើរថយន្ត JDM កំពូលៗ ជាមួយនឹងឈ្មោះរបស់វានីមួយៗនឹង ប៉ុន្តែមានធ្លាប់បានដឹងអត់ថាពាក្យពេញឬក៏ភាសាបច្ចេកទេសរបស់វានឹងមានន័យយ៉ាងណាខ្លះ ក្នុងអត្ថបទនេះយើងនឹងមកដឹងពីពាក្យពេញឬក៏ភាសាបច្ចេកទេសរបស់វានីមួយៗនេះ
១. ម៉ាសុីន 2JZ-GTE របស់ក្រុមហ៊ុន Toyota
- 2 : ជំនាន់ទី ២ នៃម៉ាសុីននេះដែល Toyota បានធ្វើការ Upgrade មក
- JZ : JZ Engine Family Series ដែលមាន ៦ សុីឡាំងតម្រៀបជាបញ្ឈរ Inline-6
- G : Performance Oriented DOHC
- T : Turbocharged , Twin-Turbo
- E : Electronic Fuel Injection
២. ម៉ាសុីន RB26DETT របស់ក្រុមហ៊ុន Nissan
- RB : RB Engine Family Series ដែលមាន ៦ សុីឡាំងតម្រៀបជាបញ្ឈរ Inline-6
- 26 : ម៉ាសុីនចំណុះ ២.៦L
- D : Dual Overhead Camshaft (DOHC)
- E : Electronic Fuel Injection
- TT : Twin-Turbo
៣. ម៉ាសុីន 13B-REW របស់ក្រុមហ៊ុន Mazda
- 13 : ម៉ាសុីនចំណុះ ១.៣L
- B : ជំនាន់បន្ទាប់របស់ 13 Series
- R : Rotary
- E : Electronic Fuel Injection
- W : Sequential Twin-Turbo System
៤. ម៉ាសុីន B16B របស់ក្រុមហ៊ុន Honda
- B : Engine Family B Series
- 16 : ម៉ាសុីនចំណុះ ១.៦L
- B : Variant High Performance ដែល Variant នេះវាសំដៅទៅលើការកែប្រែ អោយមានលក្ខណៈពិសេស នឹងសមត្ថភាព ខុសពីម៉ូដែលផ្សេងទៀត ដូចជា Civic type R Version ជាដើម
៥. ម៉ាសុីន 4G63T របស់ក្រុមហ៊ុន Mitsubishi
- 4 : ម៉ាសុីន ៤ សុីឡាំង Inline-4
- G : ប្រភេទម៉ាសុីនសាំង
- 63 : ប្រភេទម៉ាសុីនដែលមានចំណុះ ២.០L
- T : Turbocharged