ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការទីតាំងថ្មី នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសផ្លាស់ប្តូរទីតាំងនិងសម្ពោធអគារថ្មីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រៀវ ក្រុងសៀមរាប ខេត្តសៀមរាប។ អគារថ្មីនេះមានទំហំ ១៣៥៨ ម៉ែត្រការ៉េ  ស្ថិតនៅលើផ្ទៃដីសរុប ៥២៥៣ ម៉ែត្រការ៉េ នៅជិតទីប្រជុំជន នៃក្រុងសៀមរាប ដែលនឹងផ្តល់នូវភាពងាយស្រួលជាងមុនដល់អតិថិជនក្នុងការស្វែងរក។ នៅទីតាំងថ្មីនេះផងដែរ ក្រុមហ៊ុនក៏បានបំពាក់នូវសម្ភារៈបរិក្ខារទំនើបថ្មីៗជាច្រើន ដែលផ្តល់នូវផាសុកភាព និង សេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ដល់អតិថិជន។

តាមរយៈសន្ទរកថារបស់លោក រីយ៉ូជិ ហ៊្វូជិតា ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាបនេះ បានបើកដំណើរការតាំងពីឆ្នាំ២០១២ រហូតមកដល់ពេល បច្ចុប្បន្ន មានរយៈពេលជាង១០ឆ្នាំហើយ។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរមកទីតាំងថ្មី ដែលអាចដាក់តាំងបង្ហាញរថយន្តជាច្រើនម៉ូឌែលរួមជាមួយ យានដ្ឋានជួសជុលធំទូលាយមានស្តង់ដារខ្ពស់ ចំណតរថយន្តអតិថិជនប្រកបដោយសុវត្ថិភាព កន្លែងផ្តល់ សេវាកម្មប្រឹក្សាជួសជុលរថយន្តរហ័សទាន់ចិត្ត និងកន្លែងទទួលភ្ញៀវយ៉ាងស្រស់ស្អាតដែលអតិថិជនអាចរីករាយ ជាមួយការទទួលទាននូវភេសជ្ជៈជាច្រើនជម្រើស។

ពាណិជ្ជកម្ម
លោក រីយ៉ូជិ ហ៊្វូជិតា ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

លោកបានបន្តទៀតថា៖ ជោគជ័យដែលក្រុមហ៊ុនទទួលបាននាពេលបច្ចុប្បន្ននេះ គឺតាមរយៈទំនុកចិត្តដែល ក្រុមហ៊ុនបានកសាងជាមួយអតិថិជនជាយូរមកហើយ ក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយ គុណភាព សុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។

​សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ តទៅ ដោយរួមមានការផ្តល់សេវាកម្មដូចជា លក់រថយន្តថ្មី  ផ្តល់សេវាកម្មថែទាំនិងជួសជុលទូទៅ លក់គ្រឿងបន្លាស់សុទ្ធ ទិញចូលនិងលក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ ​(បង់រំលោះ) ជាដើម។

លោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តសៀមរាប ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ២២២៥៥៧/ ០១៧​៣៣៣៥២២៕

Sponsored