[បរទេស] កាលពីថ្ងៃទី ២៥ ខែមិនា ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសថៃបានរៀបចំពិព័រណ៌យានយន្ត Bangkok International Motor Show ឆ្នាំ២០២៤ លើកទី ៤៥ ដែលមានរយៈពេល ២សប្តាហ៍ ជាមួយការតាំងបង្ហាញនូវម៉ូឌែលរថយន្តថ្មីៗជាច្រើន ក្នុងនោះរយ:ពេលនៃពិព័រណ៌គឺទទួលបានការកក់រថយន្តសរុបដល់ទៅ ៥៣ ៤៣៨ គ្រឿង ។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Toyota ទទួលបានការកក់រថយន្តច្រើនជាងគេចាប់តាំងពិថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនទាំង ១០ ដែលទទួលបានការកក់រថយន្តច្រើនជាងគេ៖
- ១) ក្រុមហ៊ុន Toyota ទទួលបានការកក់រថយន្តដល់ទៅ ៨៥៤០ គ្រឿង
- ២) ក្រុមហ៊ុន BYD ទទួលបានការកក់រថយន្តដល់ទៅ ៥៣៤៥ គ្រឿង
- ៣) ក្រុមហ៊ុន Honda ទទួលបានការកក់រថយន្តដល់ទៅ ៤៦០៧ គ្រឿង
- ៤) ក្រុមហ៊ុន MG ទទួលបានការកក់រថយន្តដល់ទៅ ៣៥១៨ គ្រឿង
- ៥) ក្រុមហ៊ុន Mitsubishi ទទួលបានការកក់រថយន្តដល់ទៅ ៣៤០៩ គ្រឿង
- ៦) ក្រុមហ៊ុន Changan ទទួលបានការកក់រថយន្តដល់ទៅ ៣០៧៣ គ្រឿង
- ៧) ក្រុមហ៊ុន AION ទទួលបានការកក់រថយន្តដល់ទៅ ៣០១៨ គ្រឿង
- ៨) ក្រុមហ៊ុន GWM ទទួលបានការកក់រថយន្តដល់ទៅ ២៨១៥ គ្រឿង
- ៩) ក្រុមហ៊ុន Isuzu ទទួលបានការកក់រថយន្តដល់ទៅ ២៧៣៤ គ្រឿង
- ១០) ក្រុមហ៊ុន Nissan ទទួលបានការកក់រថយន្តដល់ទៅ ២៤៨៨ គ្រឿង និងក្រុមហ៊ុនផ្សេងទៀតផងដែរ ៕