ពិព័ររថយន្តអន្តជាតិ New York Auto Show ត្រូវបង្ខំចិត្តពន្យាពេលជាលើកទី៤

អ្នករៀបចំកម្មវិធីពិព័ររថយន្តអន្តជាតិ New York Auto Show ឆ្នាំ២០២១ បានបង្ខំចិត្តប្រកាសលុបចោលព្រឹត្តការណ៍នេះ ដោយកម្មវិធីនេះគ្រោងបង្ហាញខ្លួននាខែសីហានេះ នៅមជ្ឍមណ្ឌលសន្និបាត Jacob K.Javits បន្ទាប់ពីពន្យាពេលជាលើកទី៣ ក្នុងរយ:ពេលគ្រោងទុកសរុប ១៨ខែនេះ ដោយសារតែការរីករាលដាលនៃកូវីដ-១៩ ប្រភេទថ្មី Delta និងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលរបស់មន្ត្រីរដ្ឋ និងមន្ត្រីមូលដ្ឋាន។

ពិព័ររថយន្តអន្តជាតិ New York Auto Show គ្រោងនឹងរៀបចំឡើងនៅខែមេសា ឆ្នាំ២០២០ ជាមួយការរំពឹងទុកនូវចំនួនអ្នកចូលរួមជាង ១លាននាក់ ប៉ុន្តែការរីករាលដាលនៃកូវីដ-១៩ កម្មវិធីនេះត្រូវបានលើកពេលជាលើកទី២ មកកាន់ខែ សីហា ឆ្នាំ ២០២០ និងទី៣ ខែសីហា ឆ្នាំ២០២១នេះ ហើយឥឡូវនេះត្រូវបានប្រកាសលើកពេលជាលើកទី ៤ទៅកាន់ខែ មេសា ឆ្នាំ ២០២២វិញ។

ពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌល Jacob Javits ត្រូវបានពង្រីកចន្ថែម និងមានផ្ទៃដី ១១១ ៥០០ ម៉ែត្រការ៉េ ដែលជាការកើនឡើង ៥០ ភាគរយធៀបឆ្នាំកន្លងៗក្នុងត្រៀមសម្រាប់កម្មវិធីតាំងបង្ហាញនេះ ហើយព្រមទាំងមានរថយន្តអគ្គិសនីចំនួនជាង ១ ០០០ម៉ូឌែលដាក់តាំងបង្ហាញផងដែរ៕

Sponsored