[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram គ្រោងនឹងធ្វើការបញ្ឈប់ការផលិតនៅភីកអាប់ Ram 1500 Classic ស៊េរីឆ្នាំ ២០២៤ នៅត្រឹមឆ្នាំ ២០២៥ នឹងត្រូវជំនួសវិញដោយភីកអាប់ Ram 1500 Tradesman ស៊េរីថ្មីនៅសហរដ្ឋអាមេរិក ដោយសារការធ្លាក់ចុះនៃការលក់ ។
ការបញ្ឈប់ការផលិត Ram Classic ចេញពីត្រកូល 1500 គឺជាការបញ្ចប់នៃជម្រើសនៃម់ាស៊ីន Hemi ចំណុះ ៥,៧ លីត្រ V8 អាចផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥៦ ញ៉ូតុនម៉ែត្រ ។ ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីន Hemi នឹងបន្តជាមួយនឹងកំណែចំណុះ ៦,៤ លីត្រ ដែលផ្តល់ថាមពលទៅលើភីកអាប់ខ្នាតធំ Heavy Duty trucks ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ភីកអាប់ Ram 1500 Classic មាននៅលើគេហទំព័រផ្លូវការរបស់ Ram ជាមួយនឹងតម្លៃលក់ ៣៨ ៧០៥ ដុល្លារសម្រាប់ម៉ូដែល Tradesman និង ៤៣ ៦៣៥ សម្រាប់ម៉ូដែល Warlock ៕