Mazda បានបង្ហាញឲ្យដឹងថាម៉ាស៊ីនថ្មី SkyActiv-X របស់ខ្លួននឹងមានលើទីផ្សារអូស្ត្រាលីចាប់ពីខែក្រោយ ដោយមានលើម៉ូដែល Mazda3 មុន រួចទើបមានលើម៉ូដែល CX-30 ដែលចេញលក់នាខែកញ្ញា។
រថយន្ត Mazda3 ដែលប្រើម៉ាស៊ីនថ្មី នឹងដាក់លក់នៅអូស្ត្រាលីដោយប្រើឈ្មោះថា X20 Astina ដែលមានតម្លៃចាប់ពីប្រមាណ ២៨ ២១០ដុល្លារ សម្រាប់ប្រភេទប្រអប់លេខដៃ៦វគ្គ និងតម្លៃប្រមាណ ២៨ ៨១៣ដុល្លារ សម្រាប់ប្រអប់លេខអូតូ៦វគ្គ។ ចំណែករថយន្ត CX-30 វិញនឹងមានលក់ក្នុងតម្លៃចាប់ពីប្រមាណ ៣២ ២០០ដុល្លារ ដែលមានតែជម្រើសប្រអប់លេខអូតូប៉ុណ្ណោះ។
គួរដឹងថាប្រព័ន្ធម៉ាស៊ីន SkyActiv-X ថ្មីរបស់ Mazda មានរួមផ្សំដោយម៉ាស៊ីនសាំង ២,០លីត្រ ដែលផលិតកម្លាំងបាន ១៨០សេះ ដែលមានភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីដែលជួយបង្កើនសន្ទុះរថយន្ត ហើយវាមានកម្រិតស៊ីប្រេង ៥,៤លីត្រ សម្រាប់ចម្ងាយ ១០០ គីឡូម៉ែត្រ៕