មកដឹងផ្នែកសំខាន់ទាំង៥ នៃប្រព័ន្ធទប់កម្តៅរថយន្ត

ប្រព័ន្ធទប់កម្តៅរថយន្ត (cooling system) មានតួនាទីសំខាន់បំផុតគឺមិនឲ្យម៉ាស៊ីនរថយន្ត ឡើងកម្តៅខ្លាំងហួសកម្រិតឡើយ ពោលគឺវាជួយរក្សាកម្តៅនៅត្រឹមកម្រិតសីតុណ្ហភាពប្រតិបត្តិការ ឬត្រឹមកម្រិតពាក់កណ្តាលនៃកុងទ័រកម្តៅ ដែលមានចន្លោះ ៨៥ ទៅ ១០០អង្សារសេ។ គ្រឿងបង្គុំ និងការដំណើរការនៃប្រព័ន្ធនេះ រួមមានដូចខាងក្រោម៖

១. ធុងទឹក (Radiator)៖ វាធ្វើឡើងចេញពីទីប (Tube) និងព្រុយតូចៗ មានតួនាទីផ្ទេរកម្តៅចេញពីទឹកស្អំ ដែលរត់ចេញពីម៉ាស៊ីន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. បូមទឹក៖ វាជាអ្នកនាំយកទឹកស្អំចូលទៅក្នុងម៉ាស៊ីន។

៣. ក្លាប៉េទឹក៖ វាជាអ្នកគ្រប់គ្រងសីតុណ្ហភាពក្នុងម៉ាស៊ីន តាមរយៈការគ្រប់គ្រងលំហូរទឹកស្អំ ចេញចូលរវាងធុងទឹក និងម៉ាស៊ីនរថយន្ត ដោយស្វ័យប្រវត្តិ។

៤. កង្ហា៖ វាជាអ្នកវិលបក់ធុងទឹក ដើម្បីជួយកាត់បន្ថយកម្តៅផងដែរ។

៥.  ធុងទឹកសាគួរ៖ វាជាកន្លែងផ្ទុកទឹក នៅពេលទឹកកើនលើសនៅក្នុងធុងទឹក (Radiator)  ក្នុងពេលម៉ាស៊ីនកំពុងក្តៅ ហើយពេលម៉ាស៊ីនចុះត្រជាក់វិញ ទឹកនឹងហូរចេញពីធុងទឹកសាគួរ ចូលទៅក្នុងធុងទឹក (Radiator) វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម