មកមើលរូបរាង Toyota Corolla Cross ឆ្នាំ២០២២ នៅជប៉ុន ខុសគ្នាខ្លាំងជាមួយទីផ្សារផ្សេង

រថយន្ត Toyota Corolla Cross ដែលស្ថិតនៅចន្លោះរថយន្ត C-HR និង RAV4 បានបង្ហាញខ្លួនដំបូងកាលពីខែកក្កដា ឆ្នាំ២០២០។ ថ្វីបើ Corolla Cross សម្រាប់លក់លើទីផ្សារជាច្រើនមានភាពស្រដៀងគ្នាក៏ដោយ ប៉ុន្តែចំពោះទីផ្សារប្រទេសជប៉ុន រថយន្ត SUV ខ្នាតតូចនេះហាក់បីជាខុសប្លែកគ្នាខ្លាំងមែនទែន ជាពិសេសគឺផ្នែកខាងមុខ។

គួរឲ្យដឹងថា រថយន្ត Toyota Corolla Cross ឆ្នាំ២០២២ ត្រូវបានកំណត់ឲ្យចេញលក់នៅក្នុងប្រទេសជប៉ុន នាពេលឆាប់ៗខាងមុខ ប៉ុន្តែពេលនេះស្រាប់តែត្រូវគេប្រមាញ់បានបាត់ទៅហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមរូបភាពដែលប្រមាញ់បានទាំងនោះ បង្ហាញឲ្យឃើញថា Corolla Cross សម្រាប់ទីផ្សារជប៉ុន មានការឌីហ្សាញផ្នែកខាងមុខថ្មី ជាពិសេសគឺកាងមុខ, ប៉ាណាមុខ, រន្ធបឺតខ្យល់ខាងមុខ, ចង្កៀងមុខ LED និងអំពូល Day-time Running Light របស់វា ព្រមទាំង ចង្កៀងក្រោយ ទៀតផង។

រថយន្ត Toyota Corolla Cross ឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក

យ៉ាងណាមិញ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុន បានឲ្យដឹងថា រថយន្ត Toyota Corolla Cross ឆ្នាំ២០២២ ប្រភេទ Spec ជប៉ុននេះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី១៤ ខែកញ្ញានេះតែម្តង។ បើក្រឡេកទៅមើលទីផ្សារសហរដ្ឋអាមេរិកវិញ រថយន្ត Toyota Corolla Cross មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ ហើយមានតម្លៃចាប់ពី ២២ ១៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម