មកហើយៗ! Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ បង្ហាញខ្លួនឡើងវិញនៅទីផ្សារអាមេរិកខាងជើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស សម្រាប់ទីផ្សារអាមេរិកខាងជើងឡើងវិញបន្ទាប់ពីខកខានតាំងពីឆ្នាំ ២០២១ ជាមួយតម្លៃលក់ចាប់ពីជាង ៥០ ០០០ ដុល្លារឡើងទៅ ដោយម៉ូដែលមុនមានតម្លៃដល់ទៅ ៨៥ ៥១៥ ដុល្លារ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ដូចទៅនឹង Tacoma និង Tundra ដែរផ្តល់នៅភាពរឹងមាំជាងជំនាន់មុន មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ២ ១៣៩ ម.ម កំពស់ ១ ៨៥៩ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២១ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈរាងជាជ្រុងៗស្រដៀងទៅនឹងរថយន្ត Lexus GX 2024  ដោយនៅមានប៉ាណាជាប់ចង្កៀងបំភ្លឺផ្លូវប្រភេទគុជ ៣ គ្រាប់ជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងឡូហ្គោ Toyota នៅចំកណ្តាល ជាមួយបន្ទះដែកការពារផ្នែកខាងមុខ ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ​ជាស្តង់ដារ និង ២០ អ៉ីញជាជម្រើស ស្រោបដោយសំបកកង់ទំហំ ៣៣ អ៉ីញ  ខណះផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្បែក SofTex មានមុខងារខ្យល់-កំដៅអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនីសម្រាប់នៅផ្នែកខាងមុខ ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ និងឧបករណ៍បំពងសំឡេង ១០ចំនុច កន្លែងសាកថ្មឥតប្រើខ្សែរជាដើម ។ លើសពីនេះ Toyota ក៏ផ្តល់ជូនៅកញ្ចប់ premium package ដែលមានអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១៤ អ៉ីញ ឧបករណ៍បំពងសំឡេងម៉ាក JBL កាំម៉េរាមើលក្រោយបែបឌីជីថល និងដំពូលកញ្ចក់ panoramic moonroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ ត្រូវបានបោះចោលម៉ាស៊ីនចំណុះ ៥,៧ លីត្រ V8 ដោយជំនួសមកវិញនៅម៉ាស៊ីនកូនកាត់ i-Force Max ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយអាគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4WD និងប្រើប្រាស់នៅប្រព័ន្ធជើងក្រោមអភិវឌ្ឍថ្មី ដោយនៅផ្នែកខាងមុខមាន double wishbone និង Multi-link suspension នៅផ្នែកខាងក្រោយ ។ បន្ថែមពីនេះ ក៏ទទួលបាននៅកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង ៕

Toyota Land Cruiser 1958 Edition

ផ្ទាំងផ្សាយពាណិជ្ជកម្ម